រាជរដ្ឋាភិបាលនឹងធ្វើប្រតិភូកម្មលើការចុះបញ្ជីវិនិយោគមានទុនក្រោម ៥ លានដុល្លារ ដល់រាជធានី-ខេត្ត

2025/02/07 12:05:15 am        111

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើប្រតិភូកម្មលើការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនវិនិយោគក្រោម ៥ លានដុល្លារអាមេរិក នៃលំ ហូរការងារពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ទាំង២៥រាជធានី-ខេត្ត ដើម្បីបង្កើតភាពប្រទាក់ក្រឡា និងការធ្វើឱ្យប្រសើរឡើងនូវបរិយា កាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរការងារពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រង ការចុះបញ្ជី និងការត្រួតពិនិត្យ តាមដានការអនុវត្តគម្រោងវិនិយោគ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ដើម្បីផ្តល់ភាពងាយស្រួល នៃការរស្នើសុំដាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន កន្លងមកបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដើម្បីពន្លឿននីតិវិធីផ្តល់សេវា ដែលអនុញ្ញាតឱ្យវិនិយោគិនអាចធ្វើការដាក់ពាក្យស្នើសុំវិនិយោគ បានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា, ជាពិសេសពាក់ព័ន្ធ នឹង ការងារវិនិយោគពីបរទេសនៅក្នុងប្រទេសកម្ពុជា។

បញ្ហានេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំប្រជុំពិគ្រោះយោបល់ ដែលមានឯកឧត្តមអភិបាល អភិបាលរងខេត្តនីមួយៗ ដែលមានតួនាទីជាប្រធាន អនុប្រធាន នៅក្នុងអនុកម្មការវិនិយោគរាជធានី-ខេត្តទាំង ២៥ ដើម្បីផ្សព្វផ្សាយ ពន្យល់អំពីប្រព័ន្ធ (cdcIPM) ហើយទៅថ្ងៃខាងមុខ នៅតាមបណ្តារាជធានី-ខេត្តទាំងអស់ អាចអនុម័តចុះបញ្ជីវិនិយោគបាន ដែលមានទុនក្រោម ៥ លានដុល្លារអាមេរិក ដោយមិនបាច់ឆ្លងមកគណៈកម្មាធិការវិនិយោគកម្ពុជាឡើយ ពោលគឺការធ្វើប្រតិភូកម្មនេះ ដើម្បីបង្កើតភាពប្រទាក់ ក្រឡា និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តលើកឡើងថា ដើម្បីឱ្យការងារនេះដំណើរទៅបាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងជំរុញបណ្តុះបណ្តាល ដល់មន្រ្តីពាក់ព័ន្ធ នៅតាមរាជធានី-ខេត្តទាំងអស់ ឱ្យពួកគាត់បានស្គាល់ និងចេះប្រើប្រាស់ប្រព័ន្ធ (cdcIPM) ព្រោះប្រព័ន្ធនេះគឺជា ប្រព័ន្ធចុះបញ្ជីតែមួយ ដែលផ្តល់ភាពងាយស្រួលដល់វិនិយោគិនមិនថាក្នុងស្រុកឬក្រៅស្រុកនោះឡើយ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគនៅក្នុងឆ្នាំ ២០២៤ ជាពិសេសកំណើនចុះបញ្ជីនៅក្នុងខែ មករា ឆ្នាំ ២០២៥ ដែលនេះជាកំណត់ត្រាក្នុងប្រវត្តិ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលទទួលបាន ការចុះបញ្ជីមានកំណើនកើនឡើងគួកត់ សម្គាល់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm