គណៈកម្មការទី១ នៃព្រឹទ្ធសភា ចុះ MoU ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីផ្ដល់ជំនួយផ្នែកច្បាប់ជួយពលរដ្ឋ

2025/02/07 02:08:25 am        134

ភ្នំពេញ ÷ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីជួយការពារសិទ្ធិ បំពេញសិទ្ធិជូនប្រជាពលរដ្ឋដែលខ្វះលទ្ធភាព ជាពិសេសស្ដ្រីងាយរងគ្រោះខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ ឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់។

ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងមានការចុះហត្ថលេខាដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា និងលោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន។

 ឯកឧត្តម អ៊ុច បូររិទ្ធ បានកត់សម្គាល់ថា ការអនុស្សរណៈនាពេលនេះ បានបង្ហាញឲ្យឃើញនូវគោលដៅរួម ដែលមានសារៈសំខាន់ និងអត្ថប្រយោជន៍ក្នុងការផ្ដល់ការការពារ បំពេញសិទ្ធិតាមបញ្ញត្តិច្បាប់ ជូនប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពខ្សត់ខ្សោយងាយរងគ្រោះ ជាពិសេសចំពោះស្រ្ដីរងគ្រោះ ដែលខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។

ដោយឡែក ឯកឧត្តម ងី ច័ន្ទ្រផល បានលើកឡើងថា ក្នុងបរិបទនៃព្រឹទ្ធសភានីតិកាលទី៥ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន, ព្រឹទ្ធសភា និងគ្រប់យន្តការទាំងអស់ បាននិងកំពុងអនុវត្តតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនយ៉ាងសកម្ម ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជាផ្ទៃក្នុង និងបទប្បបញ្ញត្តិជាធរមាននានា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះម្ចាស់ឆ្នោត និងប្រទេសជាតិ។

ឯកឧត្តម ងី ច័ន្ទ្រផល បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា តាមរយៈស្មារតីនៃកិច្ចសហប្រតិបតិ្តការ និងការប្តេជ្ញាចិត្តខ្ពស់របស់គូភាគីយើងទាំងពីរ ដូចបានឆ្លុះបញ្ចាំងក្នុងអនុស្សរណៈនៃការយោគយល់នេះ នឹងសម្រេចបាននូវការអនុវត្តសកម្មភាពរួមគ្នា ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របតាមការដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គី តិច បានឲ្យដឹងថា ដោយគោរពប្រតិបត្តិតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន «ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន» ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយដល់ស្ត្រីងាយរងគ្រោះ មានជីវភាពខ្សត់ខ្សោយ និងពុំមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស។ បច្ចុប្បន្នក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានចំនួន១២៩រូប ក្នុងនោះគណៈប្រតិបត្តិដឹកនាំដោយប្រធាន១រូប និងអនុប្រធាន១០រូប, ក្រុមមេធាវីស្រាវជ្រាវច្បាប់ និងពិគ្រោះយោបល់៩រូប, ក្រុមមេធាវីអន្តរាគមន៍២០រូប និងក្រុមមេធាវីទទួលបន្ទុកតាមបណ្ដារាជធានី-ខេត្ត ៨៩រូប។ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បំពេញភារកិច្ចដោយស្ម័គ្រចិត្ត ឥតទទួលយកកម្រៃសេវា ពីប្រជាពលរដ្ឋរងគ្រោះឡើយ។

ឯកឧត្តម គី តិច បានអះអាងថា ប្រតិបត្តិការរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ពុំបានប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលទេ ពោលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលះបង់ថវិកាផ្ទាល់ខ្លួនរបស់សម្ដេច សម្រាប់រាល់ការចំណាយលើបេសកកម្មការងាររបស់ក្រុមមេធាវីទាំងស្រុង។ ចាប់តាំងពីការបង្កើត ដល់ខែធ្នូ ឆ្នាំ២០២៤ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានបំពេញភារកិច្ច សម្រេចលទ្ធផលការងារ ជាអាទិ៍៖

* ទទួលការពិគ្រោះ និងផ្ដល់យោបល់ បានចំនួន៧៤៣០ករណី (ផ្នែករដ្ឋប្បវេណី៤១៥៤, ផ្នែកព្រហ្មទណ្ឌ៣២៧៦)

* ទទួលការពារក្ដី បានចំនួន៣១៧ករណី (ផ្នែករដ្ឋប្បវេណី៥៦, ផ្នែកព្រហ្មទណ្ឌ២៦១)

* សម្របសម្រួលបញ្ចប់វិវាទផ្នែកសំណងរដ្ឋប្បវេណីក្រៅប្រព័ន្ធតុលាការ បានចំនួន១២៣ករណី។

ឯកឧត្តម​ គី​ តិច​ តាងនាមក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន និងជំនួសមុខជូនប្រជាពលរដ្ឋរងគ្រោះ មានជីវភាពខ្សត់ខ្សោយ ដែលទទួលបានការការពារសិទ្ធិ និងផ្ដល់យោបល់ច្បាប់ ពីក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានសម្ដែងនូវការគោរពដឹងគុណប្រកបដោយភក្ដីភាពដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ បង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែននិងបានលះបង់ថវិកាផ្ទាល់ខ្លួនរបស់សម្ដេច សម្រាប់ប្រតិបត្តិការការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋគ្រប់រូប ឱ្យទទួលបានភាព ស្មើគ្នាចំពោះមុខច្បាប់ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm