អភិបាល​ខេត្តតាកែវ ​ណែនាំឱ្យ​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​តាមដាន​សំណូមពរ​របស់​ពល​រ​ដ្ឋ

2021/04/27 09:59:58 am        40

​តាកែវ ៖ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ថែរក្សា​សន្តិសុខ​សាធារណៈ ​នៅក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ អភិបាល​ខេត្តតាកែវ ​បាន​ដាស់តឿន​អភិបាលក្រុង ស្រុក និង​សមត្ថកិច្ច ​ពាក់ព័ន្ធ ឱ្យ​បង្កើត​ក្រុមការងារ​នៅ​តាម​បណ្ដា​ក្រុង ស្រុក ដើម្បី​ក្ដាប់​ឱ្យបាន​នូវ​សំណូមពរ របស់​ពលរដ្ឋ​។


នៅ​ចំពោះ​អភិបាលក្រុង ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​កិច្ចប្រជុំ ស្ដីពី​ការរៀបចំ​បង្កើត​បណ្ដាញ សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​រាជធានី​ខេត្ត ក្រុង ស្រុក តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​០២ ខែ វិច្ឆិកា​នេះ ​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​លើកឡើងថា ​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ​កាន់តែច្រើន ឡើង បានធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ឱ្យជួយ​ដោះស្រាយ​បញ្ហា ប្រឈម​នានា​ នៅក្នុង​មូលដ្ឋាន​របស់​ពួកគេ ដូច្នេះ​អាជ្ញាធរ​ក្រុង ស្រុក ទាំងអស់ ​ត្រូវ​ធ្វើការ​បង្ហោះ​នូវ​សកម្ម ភាព​បម្រើ​កិច្ច​ការជូន​ប្រជាពលរដ្ឋ​ ឬ​សង្គមភាព​ជួយ​សង្គម ព្រមទាំង​ត្រូវ​បង្កើត​ក្រុមការងារ​តាមដាន​ឱ្យបាន ​ជាប់​ជាប្រចាំ ​នៅតាម​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រុង​ស្រុក ដើម្បី​ធ្វើយ៉ាង​ណា​ដោះស្រាយ​នូវ​ការ​សំណូម ពរ​នានា​ និង​ឆ្លើយតប​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។


ឯកឧត្តម បាន​បន្តថា រាល់​ការ​សំណូមពរ​របស់​ប្រជា​ពល​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ​ត្រូវតែ ចាត់វិធានការ​ដោះស្រាយ​ឆ្លើយតប​ឱ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​តម្លាភាព ​និង​យុត្តិធម៌ ស្រប តាមច្បាប់ ​និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ហើយ​រាល់​បញ្ហា​ណា ​ដែល​អាជ្ញាធរ​ក្រុង ស្រុក មិនអាច ​ដោះស្រាយបាន​ ត្រូវបញ្ជូន​បញ្ហា​ទាំងអស់នេះ​ទៅ​ខេត្ត ដើម្បី​ដោះស្រាយ​បន្តទៀត​។


ឯកឧត្តម​ អភិបាល​ខេត្តតាកែវ ​បាន​ណែនាំ​ឱ្យ​ពិនិត្យមើល និង​ចាត់វិធានការ​តាមច្បាប់ ចំពោះ​ការ ផ្ដល់​ព័ត៌មាន​មិន​ពិត ​ដែលមាន​លក្ខណៈ​ញុះញង់ ​អុជអាល​ ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ សន្តិសុខ សាធារណៈ​៕


​អត្ថបទ​៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        12
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm