ប្រទេសក្រិក ប្រកាសដាក់កោះទេសចរណ៍ Santorini ក្នុងគ្រាអាសន្ន បន្ទាប់ពីរញ្ជួយដី

2025/02/07 05:03:16 pm        120

ប្រទេសក្រិក បានប្រកាសភាពអាសន្ននៅលើកោះ សានតូរីនី (Santorini) បន្ទាប់ពីគ្រោះរញ្ជួយដីជាបន្តបន្ទាប់បានអង្រួនកោះទេសចរណ៍ដ៏ពេញនិយមមួយនេះក្នុងសប្តាហ៍នេះ ហើយបានជំរុញឱ្យអ្នកស្រុក និងបុគ្គលិកជាង ១០.០០០នាក់ជម្លៀសចេញ។

ចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុនមក ការរញ្ជួយស្ទើរតែឥតឈប់ឈររាប់រយដងត្រូវបានកត់ត្រានៅក្នុងសមុទ្ររវាងកោះ Santorini និងកោះ អាម័រហ្គូស (Amorgos) ដែលកម្រិតខ្លាំងបំផុតគឺ ៥,២រ៉ិចទ័រ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ។

អាជ្ញាធរបានព្រមានពីហានិភ័យខ្ពស់នៃបំណាក់បាក់ដីនៅផ្នែកខ្លះនៃកោះ ដោយពួកគេបានបិទសាលារៀន បញ្ជូនក្រុមជួយសង្គ្រោះ និងណែនាំអ្នកស្រុកឱ្យជៀសវាងកំពង់ផែ និងការជួបជុំគ្នាក្នុងផ្ទះ។ កងកម្លាំង សេវាពន្លត់អគ្គិភ័យ និងនគរបាលត្រូវបានដាក់ពង្រាយទៅកាន់កោះ។

ក្រសួងវិបត្តិអាកាសធាតុ និងការពារជនស៊ីវិលនិយាយថា គ្រាអាសន្ននឹងបន្តរហូតដល់ថ្ងៃទី០៣ ខែមីនា ដើម្បីអនុញ្ញាតឱ្យខ្លួនឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន និងផលវិបាកនៃសកម្មភាពរញ្ជួយដីនេះ។ ក្រិកគឺជាប្រទេសមួយដែលងាយនឹងរញ្ជួយដីបំផុតនៅអឺរ៉ុប ប៉ុន្តែអ្នកស្រាវជ្រាវផ្នែករញ្ជួយដីនិយាយថា សកម្មភាពរញ្ជួយខ្ពស់នេះមិនធ្លាប់មានពីមុនមកទេ ហើយអាចមានរយៈពេលជាច្រើនសប្តាហ៍ ឬច្រើនខែ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm