សម្ភារៈសិក្សាមួយចំនួនត្រូវបានប្រគល់ជូនកុមារជាង៤០០នាក់ នៅខេត្តកែបក្នុងទិវាកុមារកម្ពុជា

2021/11/13 08:02:34 pm        481

កែប៖ សាលាគោលដៅចំនួន៣ត្រូវបានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំចែកសម្ភារៈសិក្សាជូនកុមារា កុមារី ចំនួន៤៨៨នាក់ ក្នុងឱកាសអបអរសាទរខួបលើកទី៧២ ទិវាកុមារ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះមានសាលាបឋមសិក្សា សាលាបឋមសិក្សា ហ៊ុន សែន ភ្នំលាវ សាលាបឋមសិក្សាត្រពាំងឈូក និងសាលាបឋមសិក្សា ហ៊ុន សែន កែវក្រសាំង។

លោក ស្រី សាម៉ន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ទិវាកុមារ​អន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ត្រូវបាន ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តំាងពីក្រោយ ថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ គឺដើម្បីរំលឹកដល់ការអនុវត្តនៅសិទ្ធិជាមូលដ្ឋានរបស់កុមារ ជាពិសេសនោះ ក្នុងគោលបំណង​បញ្ឈប់ការ​ប្រើប្រាស់ពលកម្មកុមារនៅតាម សហគ្រាស ​គ្រឹះស្ថាននានា​ វិស័យនេសាទសមុទ្រ និងស្រែអំបិលជាដើម។

ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងថា ប្រទេសកម្ពុជា បានឆ្លងកាត់ មហាវិនាសកម្ម​ដ៏ធ្ងន់ធ្ងរ ដែល​បង្ករឡើង ដោយរបបប្រល័យពូជសាសន៍ ​ប៉ុលពតបានកាប់សម្លាប់​ប្រជាជនកុមារ រាប់លាននាក់ និងបំផ្លាញហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្ទេចខ្ទី​ស្ទើរគ្មានសល់។

បច្ចុប្បន្នរាជរដ្ឋាភិបាលបានខិតខំកសាង​ប្រទេសជាតិឡើងវិញធ្វើឲ្យប្រជាពលរដ្ឋ មាន​​សិទ្ធិសេរីភាព សន្តិភាព ជាពិសេសសិទ្ធិកុមារកម្ពុជាត្រូវបានលើកកម្ពស់។ កុមារដែលបានចុះឈ្មោះ ចូលរៀន​មានការ​កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ​ថែមទំាងទទួល​បានសិទ្ធិជាមូលដ្ឋាន ទំាងបួន​របស់​កុមារ ដែលមានសិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម ។

ឯកឧត្តម បានបន្តទៀតថា កន្លងមកមានការរីករាលដាលនៃជំងឺកូវីដ១៩ ​ពេញពិភពលោក ដែល​ធ្វើ​ឲ្យ​ការសិក្សារបស់កុមារទាំងអស់ត្រូវបានផ្អាក និងប្តូរមកសិក្សាតាមប្រព័ន្ធអនឡាញវិញ ទោះ​យ៉ាងនេះ​ក្តីការសិក្សាតាមប្រព័ន្ធអនឡាញកុមារមិនអាចទទួល​បាននៅ​ចំណេះដឹងពេញ​លេញ​នោះទេ។ តែនៅចុងឆ្នាំ២០២១នេះ ​សាលារៀនអាចដំណើរការឡើងវិញ​ ដោយគោរពតាម​ការ​ណែនាំ​របស់ក្រសួងសុខាភិបាល ទាំងអស់នេះ គឺបង្ហាញអំពើការយកចិត្តទុកដាក់​របស់​រាជរដ្ឋា​ភិបាល​លើកុមារនៅកម្ពុជា ​ព្រោះកុមារជាគឺជាទំពាំងល្អ​ដែលកំពុងពេញក្រេបយកនៅជីវជាតិ ហេតុដូច្នេះ យើងត្រូវតែនាំគ្នាជំនៈតស៊ូរាល់​ឧបសគ្គ​គ្រប់បែបយ៉ាង​ដើម្បីជំរុញ​កុមារ​អោយ​ក្លាយ​ទៅ​ជាឬស្សីល្អ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm