បឹងកេត អាចបញ្ចប់ក្ដីសង្ឃឹម ISI ចុងសប្ដាហ៍នេះ ឬចាំអ៊ុតសប្ដាហ៍ក្រោយ?

2025/02/07 09:03:34 pm        256

លីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ បានខិតជិតនឹងបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ គ្រាដែលមានបេក្ខភាព ៥ក្រុម បានកក់កៅអី Top-6 រួមមានភ្នំពេញក្រោន បឹងកេត វិសាខា អង្គរថាយហ្គឺរ និងណាហ្គាវើលដ៏ គ្រាដែលនៅ ១ក្រុមទៀត ត្រូវចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយរបស់ក្រុមបឹងកេត និង ISI ដង្កោសែនជ័យ ដែលកំពុងមានពិន្ទុប្រកៀកប្រកិតគ្នា ។

ស្របពេលក្រុមទាំងពីរ កំពុងប្រទាញប្រទុងកៅអី Top-6 នៅថ្ងៃទី០៨ ខែកុម្ភៈស្អែកនេះ បឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ(អូឡាំពិក) ទទួលក្រុម ISI ដង្កោសែនជ័យ ដែលជាការប្រកួតដ៏សំខាន់ និងកំពុងស្ថិតក្នុងការចាប់អារម្មណ៍របស់អ្នកគាំទ្រថា តើបឹងកេត អាចបញ្ចប់ក្ដីសង្ឃឹមក្រុមដំរីជ័យ ត្រឹមចុងសប្ដាហ៍នេះ ឬត្រូវរង់ចាំអ៊ុតដល់ការប្រកួតបញ្ចប់ជុំទី២ នាសប្ដាហ៍ក្រោយ?

បច្ចុប្បន្នបឹងកេត កំពុងឈរលេខ៦ និងមាន ២៧ពិន្ទុក្នុងដៃ គ្រាដែល ISI ដង្កោសែនជ័យ មាន ២៤ពិន្ទុ ឈរលេខ៧ ។ ជាមួយគម្លាត ៣ពិន្ទុពីគ្នានេះ ប្រសិនបើបឹងកេត ទទួលបានជ័យជម្នះនៅថ្ងៃសៅរ៍នេះ ពួកគេនឹងក្លាយជាបេក្ខភាពកូនពៅ Top-6 ដោយស្វ័យប្រវត្តិ តែបើស្មើ ក៏ក្រុមនាគខៀវ នៅតែមានភាគរយខ្ពស់ផងដែរ ។ ប៉ុន្ដែបើក្រុម ISI ឈ្នះវិញ ឱកាសឈរកៅអី Top-6 នឹងត្រូវរង់ចាំអ៊ុតការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ ដែលសុទ្ធតែត្រូវប្រឈមជាមួយក្រុមខ្លាំង ដោយបឹងកេត ត្រូវជួបវិសាខា ឯ ISI ត្រូវជួបភ្នំពេញក្រោន ។

ក្រៅពីជំនួបដ៏ទាក់ទាញ រវាងបេក្ខភាពដណ្ដើមកៅអី Top-6 ក៏នឹងមានមានការប្រកួតសប្ដាហ៍ទី២១ ចំនួន ៤គូផ្សេងទៀតផងដែរ ក្នុងនោះក្រុមកងយោធពលខេមរភូមិន្ទុ នឹងត្រូវបើកទ្វារកីឡដ្ឋានស្ដាតចាស់ ទទួលក្រុមគិរីវង់សុខសែនជ័យ នាល្ងាចថ្ងៃទី០៨ ខែកុម្ភៈជាមួយគ្នា គ្រាដែលនៅថ្ងៃអាទិត្យ គឺមាន ៣គូ ដោយក្រុមភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅជួបក្រុមអង្គរថាយហ្គឺរវិញម្ដង បន្ទាប់ពីយកឈ្នះ ៣-១ ក្នុងដី ។ រីឯក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ និងក្រុមណាហ្គាវើលដ៏ ជួបក្រុមក្រសួងមហាផ្ទៃ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm