ប្រមុខការទូតអាមេរិក នឹងធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ា បន្ទាប់ពីលោក Trump ស្នើកាន់កាប់ហ្កាហ្សា

2025/02/07 09:35:55 pm        131

មន្រ្តីក្រសួងការបរទេសមួយរូបបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល និងបណ្ដារដ្ឋអារ៉ាប់ នៅពាក់កណ្តាលខែកុម្ភៈនេះ ជាលើកដំបូងរបស់លោកទៅកាន់មជ្ឈិមបូព៌ា បន្ទាប់ពីសំណើដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយរបស់លោកប្រធានាធិបតី Donald Trump ក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន និងអាមេរិកចូលកាន់កាប់តំបន់ហ្កាហ្សា។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសបាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ (០៦ កុម្ភៈ) សប្ដាហ៍នេះថា លោក Rubio នឹងធ្វើដំណើរទៅកាន់សន្និសីទសន្តិសុខទីក្រុង Munich និងទៅកាន់ប្រទេសអ៊ីស្រាអែល អារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃទី១៣ ដល់ទី១៨ ខែកុម្ភៈ ខាងមុខនេះ។

ក្រុមសិទ្ធិមនុស្ស និងអ្នកផ្សេងទៀតបានថ្កោលទោសការលើកឡើងរបស់លោក Trump ដែលថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា គួរតែផ្លាស់ទីលំនៅជាអចិន្ត្រៃយ៍ ដែលជាផ្នែកមួយនៃការកាន់កាប់របស់សហរដ្ឋអាមេរិក នៃតំបន់ហ៊ុមព័ទ្ធនេះ។ លោក Rubio បាននិយាយសម្រាលមកវិញថា ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា នឹងត្រូវផ្លាស់ប្តូរទីតាំង "បណ្តោះអាសន្នប៉ុណ្ណោះ" ខណៈពេលសាងសង់ឡើងវិញ បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា។

មន្ត្រីសហរដ្ឋអាមេរិកនិយាយថា លោក Rubio នឹងពិភាក្សាអំពីរឿងតំបន់ហ្កាហ្សា និងផលវិបាកនៃការវាយប្រហារនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ពីក្រុមហាម៉ាស លើអ៊ីស្រាអែល អំឡុងពេលទស្សនកិច្ចនោះ ហើយនឹងបន្តវិធីសាស្រ្តរបស់លោក Trump ក្នុងការព្យាយាមបង្អាក់ស្ថានការណ៍ក្នុងតំបន់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm