យុទ្ធក្រមខមត្រៀមយុទ្ធសាស្ដ្រថ្មី ដើម្បីចម្រាញ់កីឡាករឆ្នើមៗ ចូលរួមប្រកួតពពានរង្វាន់សម្ដេចបវរធិបតី លើកទី២

2025/02/07 10:47:33 pm        250

សហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា បានត្រៀមរៀបចំនូវយុទ្ធសាស្ដ្រថ្មី ដោយគ្រោងរៀបចំការប្រកួតជើងឯកទូទាំងប្រទេស នាខែឧសភាខាងមុខ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ ខាងមុខ ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យូ ស៊ីណែត ប្រធានសហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា ក្រោយបញ្ចប់មហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្ដអាណត្តិទី៣ ឆ្នាំ២០២៤-២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ខណៈឯកឧត្តម បានទទួលសេចក្ដីទុកចិត្ត និងការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មីផងដែរ ។

ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់អាណត្តិថ្មី សហព័ន្ធមានផែនការសកម្មភាពជាច្រើន ដែលត្រូវបន្ដអនុវត្ត ស្របតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ចំពោះមុខសហព័ន្ធនឹងមានរៀបចំការប្រកួតក្របខណ្ឌទូទាំងប្រទេសមួយ ដើម្បីសម្រិតសម្រាំងកីឡាករឆ្នើមៗមកបំប៉នបន្ថែម ត្រៀមការប្រកួតពានរង្វាន់សម្ដេចបវរធិបតី  លើកទី២ ដែលគ្រោងរៀបចំនាខែវិច្ឆិកា ចៀសវាងការចាប់ដាក់ នាំឲ្យប៉ះពាល់ដល់កម្មវិធី និងខូចកីឡា ។

ជាមួយគ្នា ឯកឧត្តម យូ ស៊ីណែត បានគូសរំលេចបន្ថែមទៀតថា ក្បាច់គុនបុរាណខ្មែរ ប្រៀបដូចជា កែវចរណៃមួយ ដែលបានបែកទៅហើយ តែគ្រប់ផ្នែក គ្រប់បំណែកសុទ្ធតែសំខាន់ ក្នុងការផ្គុំចូលគ្នាមកវិញ ដើម្បីឲ្យកើតចេញជារូបរាងពេញលេញឡើងវិញ។ ការណ៍នេះ ឯកឧត្តមបានស្នើឲ្យគ្រូគុន និងសិស្សគុនទាំងអស់ បន្ដរួមគ្នាជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្បាច់គុនបុរាណខ្មែរទាំងអស់ ក្នុងការចូលរួមអភរិក្ស និងអភិវឌ្ឍន៍រាល់ក្បាច់គុនគ្រប់ទម្រង់ ដែលបន្សល់ទុកពីបុព្វបុរស ដើម្បីរក្សាទុកដល់យុវជនជំនាន់ក្រោយ ក៏ដូចជាជាជំរុញឲ្យកាន់តែល្បីល្បាញ ទាំងលើឆាកជាតិ និងអន្ដរជាតិផងដែរ ។

គួរដឹងថា សម្រាប់អាណត្តិថ្មី នៃសហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា មានសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ២១រូប ត្រូវបានបោះឆ្នោតគាំទ្រ ដែលនឹងត្រូវដាក់ស្នើសុំទទួលស្គាល់សមាជិកភាពពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនោះមានឯកឧត្តម យូ ស៊ីណែត ជាប្រធាន ប្រមទាំងអនុប្រធាន ៤រូប អគ្គលេខាធិការ និងអគ្គលេខាធិការរង ៥រូប, អគ្គហេរញ្ញិក និងអគ្គហេរញ្ញិករង ៥រូប និងសមាជិកចំនួន ៦រូបផងដែរ ៕អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        117
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm