ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែប្រវែងជាង១០៨គីឡូម៉ែត្រ សម្រេចជារួមបាន៨៩,៣៩ភាគរយ និងការស្ដារការកែលម្អដងស្ទឹងសៀមរាបទាំងសងខាង សម្រេចជារួមបាន ៦៦ភាគរយហើយ ខណៈគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ

2021/11/14 12:06:15 am        915

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែប្រវែងជាង១០៨គីឡូម៉ែត្រ គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចជារួមបាន៨៩,៣៩ភាគរយនៃទំហំការងារសរុប និងការស្ដារការកែលម្អដងស្ទឹងសៀមរាបទាំងសងខាង សម្រេចជារួមបាន ៦៦ភាគរយនៃផែនការ ខណៈគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ និងការស្ដារកែលម្អដងស្ទឹងសៀមរាប ។ ក្នុងឱកាសនោះដែរ មានការចូលរួមពី ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង , ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង , ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាសមាជិកគណៈកម្មការអន្តរក្រសួង , ឯកឧត្តម ទៀសីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងសមាជិកគណៈកម្មការអន្តរក្រសួងរួមទាំងមន្ត្រីជំនាញពីក្រសួងនានាជាច្រើនរូបទៀត។ 

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ និងស្ដារកែលម្អដងស្ទឹងសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ គ្រោងនឹងបញ្ចប់នៅថ្ងៃ ២៩ ខែធ្នូឆ្នាំ២០២១។

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ ខ្សែប្រវែង ១០៨,៧៤ គីឡូម៉ែត្រគិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១ រួមមានការងារស្ថាបនាតួផ្លូវ ការងារសាងសង់ប្រព័ន្ធលូទឹកកខ្វក់និងលូទឹកភ្លៀង និងការងារតម្លើងបរិក្ខារផ្លូវថ្នល់ ក្នុងនោះរួមមានការងារកាមេរ៉ាសុវត្ថិភាពបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ បរិក្ខារចរាចរណ៍និងភ្លើងសញ្ញាចរាចរណ៍ និងការដាំដើមឈើសម្រេចជារួមបាន ៨៩,៣៩ភាគរយនៃទំហំការងារសរុប។

ការស្ដារការកែលម្អដងស្ទឹងសៀមរាបទាំងសងចាប់ពីស្ពានរ៉ោករ៉ាក ដល់អាងក្រពើប្រវែងសរុប៩០៥០ម៉ែត្រគិតចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ រួមមានការសម្របសម្រួលដោះស្រាយសំណង់បណ្ដោះអាសន្នចេញពីដងស្ទឹងសម្រេចបាន 100% ការយកសំណង់-តូបលក់ដូរចេញពីដងស្ទឹង ការងារស្ដារភក់ពីបាតស្ទឹង ការងារទប់ដីមិនឱ្យបាក់ច្រោះតាមដងស្ទឹង ការងារស្ដារនិងកែលម្អសម្រួលជម្រាលស្ទឹង ការងារសម្អាតនិងពង្រាបដីការងារបំពេញដីតាមមាត់ស្ទឹង ការងារបង្វែរលូទឹកកខ្វក់ ការងារគាស់ដាំកូនឈើឡើងវិញ ការងារចាក់បេតុងកម្រាលថ្មក្រានីតការងារក្រាលថ្មក្រានីត ការងាររៀបចំតារាងកីឡាប៉េតង់ ការងារចាក់បេតុងចំណតរថយន្តទេសចរណ៍RV ការងារដាំស្មៅជប៉ុនការងាររៀបចំខឿនអង្គុយកំសាន្ត ការងារដាំដើមរុក្ខជាតិផ្កាប្របមាត់ស្ទឹង និងការងាររៀបចំភ្លើងបំភ្លឺសាធារណៈ តាមដងស្ទឹងសរុបជារួមបាន៦៦ភាគរយនៃផែនការ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm