ការតវ៉ាបានផ្ទុះឡើង នៅទីក្រុង Adenនៃប្រទេសយេម៉ែន ជុំវិញការដាច់ចរន្តអគ្គិសនី

2025/02/07 11:35:54 pm        46

ការតវ៉ាយ៉ាងទូលំទូលាយ បានផ្ទុះឡើង កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុង Aden របស់ប្រទេសយេម៉ែន ជុំវិញការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់។

ក្រុមអ្នកតវ៉ា បានដើរតាមដងផ្លូវក្នុងសង្កាត់ជាច្រើន រួមមាន Sheikh Othman, Mansourah, និង សង្កាត់ Khormaksar ដោយដុតកង់រថយន្ត និងបិទចរាចរណ៍ ដើម្បីសម្តែងការខកចិត្តរបស់ពួកគេ។

ក្រុមបាតុករ បានរិះគន់សេវាសាធារណៈកាន់តែយ៉ាប់យ៉ឺនឡើង និងទាមទារឲ្យមានការជួសជុលអគ្គិសនីជាបន្ទាន់។

ការតវ៉ានេះ បានកើតឡើង នៅពេលដែលសាជីវកម្មអគ្គិសនី នៅទីក្រុង Aden បានប្រកាសកាលពីយប់ថ្ងៃអង្គារថា ការបិទប្រព័ន្ធអគ្គិសនីរបស់ទីក្រុងទាំងមូល ដោយសារតែការកាត់បន្ថយប្រេងឥន្ធនៈ នៅស្ថានីយ     ផលិត។ សាជីវកម្មនេះ បានព្រមានថា ការដាច់ប្រព័ន្ធអគ្គិសនីពេញលេញនេះ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់  វិស័យសំខាន់ៗ រួមទាំងកន្លែងផ្តល់សេវាសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធទឹក និងសកម្មភាពពាណិ ជ្ជកម្ម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីយេម៉ែន លោក Ahmed Awad bin Mubarak បាននិយាយថា លោកបានដឹកនាំមន្ត្រីរដ្ឋាភិបាល ឲ្យអនុវត្តដំណោះស្រាយសង្គ្រោះបន្ទាន់ ដើម្បីដោះស្រាយវិបត្តិនេះ។

លោកបានសង្កត់ធ្ងន់ថា ការដាច់ចរន្តអគ្គិសនីទាំងស្រុងគឺ «មិនអាចទទួលយកបាន» ហើយទាមទារឲ្យ មានការឆ្លើយតបយ៉ាងហ្មត់ចត់ពីរដ្ឋាភិបាល ដើម្បីកំណត់ និងឲ្យអ្នកដែលទទួលខុសត្រូវ មានការទទួលខុសត្រូវចំពោះការដាច់ប្រព័ន្ធអគ្គិសនីនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        5
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        53
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm