ឆ្នាំ២០២៤ កុមារអាយុក្រោម១ឆ្នាំ ដែលបានទទួលវ៉ាក់សាំងDPT-HepB-Hib3 មានចំនួន៣២៥៦៣៤នាក់

2025/02/07 11:40:52 pm        86

ភ្នំពេញ ៖ បើយោងតាមរបាយការណ៍វឌ្ឍនភាពក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា នៅក្នុងឆ្នាំ២០២៤ កុមារអាយុក្រោម១ឆ្នាំ ដែលបានទទួលវ៉ាក់សាំងDPT-HepB-Hib3 មានចំនួន៣២៥៦៣៤នាក់។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ(២០២០-២០២៤) អត្រាគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់ ក្អកមាន់ តេតាណូស រលាកថ្លើមប្រភេទបេ រលាកសួត រលាកស្រោមខួរ ៣លើក លើកុមារអាយុក្រោមមួយឆ្នាំ ត្រូវបានរក្សាខ្ពស់លើស៩៥%។

​បើតាមកញ្ញា អ៊ុន ថុនា ឆ្មបមធ្យម ទទួលបន្ទុកផ្នែកវ៉ាក់សាំង នៃមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា បច្ចុប្បន្នកម្មវិធីជាតិផ្តល់ថ្នាំបង្ការ បានផ្តល់វ៉ាក់សាំងបង្ការចំនួន១២មុខ ក្នុងនោះវ៉ាក់សាំង១១មុខ សម្រាប់កុមារអាយុក្រោមមួយឆ្នាំ រួមមាន៖ វ៉ាក់សាំងបង្ការជំងឺរបេង ខាន់ស្លាក់ កក្អមាន់ តេតាណូស គ្រុនស្វិតដៃជើង កញ្រ្ជិល រលាកថ្លើមប្រភេទបេ រលាកស្រោមខួរក្បាល រលាកខួរក្បាលJE និងកញ្ជ្រិល ស្អូច និងវ៉ាក់សាំង១មុខទៀត សម្រាប់បង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ។

ចំណែកបងប្អូនប្រជាពលរដ្ឋ បាននាំយកកូនៗអាយុក្រោមមួយឆ្នាំ មកទទួលវ៉ាក់សាំងបង្ការ នៅមណ្ឌលសុខភាពទឹកថ្លា តាមកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល បានលើកឡើងរួមគ្នាថា ក្នុងនាមយើងជាអាណាព្យាបាល ត្រូវយកចិត្តទុកដាក់លើកូនៗ និងនាំកូនៗមកចាក់វ៉ាក់សាំងបង្ការជំងឺ តាមកម្មវិធីជាតិដែលបានកំណត់ និងតាមការណែនាំរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ធ្វើឲ្យកូនៗមានសុខភាពល្អ សុវត្ថិភាព ព្រមទាំងគ្មានឆ្លងមេរោគផ្សេងៗ ជាពិសេសក៏សូមគោរពអរគុណដល់ក្រុមការងារគ្រូពេទ្យ នៃមណ្ឌលសុខភាពទឹកថ្លា បានផ្តល់សេវាកម្មយ៉ាងល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលដាក់ចេញ កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ដែលត្រូវចាប់ផ្តើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣ ក្នុងនោះកម្មវិធីគោលនយោបាយអាទិភាពទី១ គឺ «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅកាន់ការ គ្របដណ្តប់សុខភាពជាសកល» ដោយចាប់ផ្តើមពី៖ (១). ការពង្រីកកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ ម៉ឺនគ្រួសារ ឬស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ និង(២). ការពង្រីករបបថែទាំសុខភាពរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់កម្មករ និយោជិត និងមន្ត្រីសាធារណៈដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកប្រមាណជាង ៣ លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុបគម្រោងទាំងពីរនឹងគ្របដណ្តប់ប្រជាជន ប្រមាណ ៧,៤ លាននាក់៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm