គណបក្សរដ្ឋាភិបាល Greenland គ្រោងបោះឆ្នោតទាមទារឯករាជ្យ ក្រោយការបោះឆ្នោតនាពេលខាងមុខ

2025/02/07 11:59:21 pm        95

គណបក្ស Siumut ដែលកំពុងកាន់អំណាចរបស់ដែនដី Greenland បានឲ្យដឹងថា ខ្លួនគ្រោងនឹងរៀបចំការបោះឆ្នោតប្រជាមតិទាមទារឯករាជ្យ ក្រោយការបោះឆ្នោតសកល នាខែក្រោយ ដែលជាបញ្ហាដ៏បន្ទាន់មួយ ដោយសារប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្តែងចំណាប់អារម្មណ៍ចង់បានកោះនេះទៅគ្រប់គ្រង។

កាលពីថ្ងៃពុធ (ទី៥ ខែកុម្ភៈ) ដែនដីពាក់កណ្តាលស្វយ័តដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រដាណឺម៉ាក បានប្រកាសពីការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា។

បញ្ហាឈានមុខគេ ក្នុងយុទ្ធនាការបោះឆ្នោត រួមមានគោលបំណងទទួលបានឯករាជ្យរបស់ដែនដី Greenland ព្រមទាំងទំនាក់ទំនងជាមួយដាណឺម៉ាក និងសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Trump ដែលបានបង្ហាញម្តងហើយម្តងទៀតនូវមហិច្ឆតាចង់ «បាន» កោះដ៏សំខាន់ជាយុទ្ធសាស្ត្រទៅកាន់កាប់។ កោះ Greenland ដែលជាដែនដីអាណានិគមរបស់ដាណឺម៉ាករហូតដល់ឆ្នាំ១៩៥៣ មានសិទ្ធិគ្រប់គ្រងខ្លួនឯងគ្រប់យ៉ាង។

អ្នកនាំពាក្យនយោបាយរបស់គណបក្ស លោកស្រី Doris Jensen បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា គណបក្ស Siumut ដែលជាដៃគូនៅក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស ២ របស់ដែនដី Greenland គ្រោងនឹងលើកឡើងមកវិញនូវមាត្រានៃច្បាប់ឆ្នាំ២០០៩ ដែលបានផ្តល់សិទ្ធិឲ្យដែនដី Greenland បង្កើនស្វ័យភាព ក្នុងនោះរួមទាំងសិទ្ធិក្នុងការចរចាទាមទារឯករាជ្យពេញលេញផងដែរ។ លោកស្រី បានបញ្ជាក់ថា Greenland ចាំបាច់ត្រូវទទួលបានឯករាជ្យពីដាណឺម៉ាក ដើម្បីអាចចរចាពីអនាគតរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        19
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        11
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm