ក្រុមហ៊ុន BYD បានកំពុងចាប់ផ្តើមរៀបចំបង្កើតរោងចក្រនៅលើទឹកដីកម្ពុជាហើយ

2025/02/08 02:07:08 am        225

ភ្នំពេញ ៖ ក្រុមហ៊ុន BYD បានកំពុងចាប់ផ្តើមរៀបចំបង្កើតរោងចក្រ សម្រាប់រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន នៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តព្រះសីហនុ នឹងគ្រោងបើកដំណើរការនៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ បន្ទាប់ពីការសាងសងរោងចក្ររួចរាល់។

​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅក្នុង កិច្ចប្រជុំពិគ្រោះយោបល់ លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យ តាមដានការអនុវត្តគម្រោងវិនិយោគ នៅថ្ងៃទី ៦ ខែកុម្ភៈ ម្សិលមិញនេះថា ព្រះរាជា ណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃ នយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ រហូតមកទល់បច្ចុប្បន្ន បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន យ៉ាងខ្លាំង និងបានកំពុងគាំទ្រដល់ចក្ខុវិស័យនៃការប្រែក្លាយកម្ពុជា ជាប្រទេសដែលមានខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជុំវិញការវិនិយោគ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមថា កម្ពុជាកំពុងទទួលបានកំណើននៃគម្រោងវិនិយោគ ជាក់ស្តែងនៅក្នុងខែ មករា ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីមានចំនួន ៦៨គម្រោង ចំណែក នៅក្នុងខែ កុម្ភៈ នេះវិញ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រំពឹងថា កម្ពុជានឹងទទួលបានគម្រោងវិនិយោគក្នុងរង្វង់ ៥០ គម្រោងបន្ថែមទៀត ចំណែកគម្រោងវិនិយោគដែលមានសក្តានុពល, កម្ពុជាទទួលបានក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តថ្មីមួយទៀត គឺក្រុមហ៊ុន BYD បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះបានកំពុងរៀបចំបង្កើតរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយដែលគម្រោងនេះគ្រោងនឹងបើក ដំណើរការ នៅក្នុងខែ វិច្ឆិកា ខាងមុខ បន្ទាប់ពីសាងសង់រួច ក្នុងនោះសម្រាប់ជំហានដំបូង ក្រុមហ៊ុន BYD គ្រោងផ្គុំ និងដំឡើងរថយន្ត នៅក្នុងគម្រោងរបស់ខ្លួន ក្នុងរង្វង់ប្រមាណចំនួន ១ ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។ ដែលនេះគឺជាការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យ ឧស្សាហកម្ម ដ៏ធំធេងមួយទៀតនៅកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងរយៈពេលាង ៣ ឆ្នាំ កន្លងមកនេះ កម្ពុជាស្រូបយករោងចក្រផ្គុំ និងដំឡើងរថយន្តរួមមាន៖ រោងចក្ររបស់ក្រុម ហ៊ុន DAEHAN AUTO (CAMBODIA), ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២ នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG ។ រោងចក្រ RMA AUTOMOTIVE (CAMBODIA) ចាប់ផ្តើមឆ្នាំ ២០២២ នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD ។ រោងចក្រ CAMKO MOTOR ចាប់ផ្តើមឆ្នាំ ២០២២ នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI ។ រោងចក្រ HGB MOTORS ASSEMBLY, ចាប់ផ្តើម ២០២៣ នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA ។ រោងចក្រ GTV MOTOR, នៅខេត្តកណ្តាល, និងរោងចក្ររបស់ TOYOTA TSUSHO MANUFACTURING ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ រាជធានីភ្នំពេញ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        147
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm