ឆ្នាំ២០២៤៖ កម្ពុជាផលិតអំបិលបានជាង ១៦៨ ពាន់តោន ផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់

2025/02/08 02:13:06 am        109

ភ្នំពេញ ៖ ការផលិតអំបិលរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៤ សម្រេចបានចំនួនប្រមាណជាង ១៦៨ ពាន់តោន ដែលជាទំហំមួយផលិតបានខ្ពស់ នៅក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ដោយមិនមាននាំចូលអំបិលពីក្រៅប្រទេស ឡើយ។  

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងជំនួបសវនាការ ការងារ រវាង ណៈកម្មការទី ៩ ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ជុំវិញការអភិវឌ្ឍស្រែអំបិល កម្ពុជាមានស្រែអំបិលចំនួនពីរកន្លែង ដោយមានផ្ទៃដីសរុបប្រមាណជិត ៤ ពាន់ហិចតា ក្នុងនោះស្រែអំបិលនៅខេត្តកំពត មានចំនួនជាង ៣,៤៨៩ ហិចតា និងនៅខេត្តកែប មានចំនួនជាង ៤៩៧ ហិចតា។ 

ឯកឧត្តមរដ្ឋមន្រ្តី បន្តឱ្យដឹងថា ចំពោះការងារផលិតអំបិលវិញ នៅក្នុងឆ្នាំ ២០២៤ កម្ពុជាផលិតអំបិលសម្រេចបានចំនួន ប្រមាណជាង ១៦៨ ពាន់តោន ដែលជាបរិមាណមួយកើនឡើងខ្ពស់ បើធៀបនិងរយៈពេល៥ឆ្នាំចុងក្រោយ, ជាក់ស្តែងនៅក្នុងឆ្នាំ ២០២០ កម្ពុជាផលិតបានជាង ៩៦ ពាន់តោន, ឆ្នាំ ២០២១ ជាង ៧៥ ពាន់តោន, ឆ្នាំ ២០២២ ជិត ៣៣ ពាន់តោន និងនៅឆ្នាំ ២០២៣ ផលិតបានជាង ៨១ ពាន់តោន ។ ចំណែកនៅក្នុងឆ្នាំ ២០២៤ ចំពោះការផលិតមានបានចំនួនខ្ពស់ ដោយសារអាកាសធាតុ មានភាពភាពអំណោយផលដល់ការផលិតអំបិលរបស់កសិករ និងបានធ្វើឱ្យកម្ពុជាមិនមាននាំអំបិលចូលពីក្រៅប្រទេសទៀតឡើយ។

ជុំវិញស្រែអំបិលនេះ ឯកឧត្តម ហែម វណ្ណឌី ក៏បានជម្រាបជូន ឯកឧត្តម អ៊ុ សារិទ្ធ ប្រធានគណៈកម្មាធិការទី៩ ព្រឹទ្ធសភា ថា ទាក់ទិនស្រែអំបិលនេះ បច្ចុប្បន្នមានការប្រឈមមួយធំ ក្នុងនោះចំពោះផ្ទៃដីនៅក្នុងបញ្ជីសារពើពន្ធរបស់ក្រសួង ជាទ្រព្យសម្បត្តិរដ្ឋនេះ កំពុងបានព្យាយាមចុះបញ្ជី។ ស្របពេលនេះ អ្វីដែលរដ្ឋបានធ្វើទៅឱ្យសហគមន៍ សម្រាប់ធ្វើស្រែអំបិល បានកំពុងជួបបញ្ហាប្រឈម ជាពិសេសនៅក្នុងខេត្តកំពត គឺពួកគាត់បានយកទៅប្រើប្រាស់ក្នុងមធ្យោបាយផ្សេង ដោយមិនបានអនុលោមតាម ស.ជ.ណ. ដែល រាជរដ្ឋាភិបាលកំណត់ទុកផ្ទៃដីទាំងនោះសម្រាប់ផលិតអំបិល ព្រោះរាជរដ្ឋាភិបាលបានចាត់ទុកស្រែអំបិល ជាអនុវិស័យដ៏សំខាន់មួយ នៃកេមរតកជាតិ, អភិរក្សដើម្បីទុកអភិវឌ្ឍ។

ទាក់ទិនការងារនេះ ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា សម្រាប់ការងារនេះ ឯកឧត្តមបានកំពុងស្នើសុំទៅរដ្ឋបាលខេត្ត ជួយអន្តរា គមន៍ និងគាំទ្រដល់សកម្មភាពទាំងនេះ ដើម្បីរក្សាស្រែអំបិលទាំងនោះ សម្រាប់ទុកជាផលប្រយោជន៍ នៃការផលិតអំបិលនៅក្នុង ប្រទេសជាតិយើង៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        60
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm