ស្លាកទីស្នាក់ការរបស់ទីភ្នាក់ងារ USAID ត្រូវបានដកចេញ ខណៈចៅក្រម ផ្អាកផែនការឲ្យបុគ្គលិកឈប់សម្រាក

2025/02/08 06:12:24 pm        47

ទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) មើលទៅខុសប្លែក កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ដោយស្លាកដែលដាក់ឈ្មោះទីភ្នាក់ងារនេះ ត្រូវបានទម្លាក់ចុះ ហើយឡូហ្គោ ត្រូវបានបិទបាំង។

ចៅក្រមអាមេរិកមួយរូប កាលពីថ្ងៃសុក្រ បាននិយាយថា លោកនឹងដាក់សេចក្តីបង្គាប់កំណត់ ដែលរារាំងរដ្ឋបាល លោក Trump ជាបណ្តោះអាសន្ន ពីការចាត់វិធានការមួយចំនួនដើម្បីរុះរើទីភ្នាក់ងារ USAID ហើយបុគ្គលិក២.២០០នាក់ មកពីទីភ្នាក់ងារនេះ នឹងពុំត្រូវឱ្យឈប់សម្រាក ភ្លាមៗនោះដែរ។

ចៅក្រមតំបន់ របស់សហរដ្ឋអាមេរិក លោក Carl Nichols នៅទីក្រុងវ៉ាស៊ីនតោន ជាអ្នកដែលត្រូវបានតែងតាំងដោយលោក Trump ក្នុងអំឡុងអាណត្តិដំបូងរបស់លោក បានប្រកាសការសម្រេច នៅក្នុងសវនាការលើបណ្តឹងមួយពីសហជីពបុគ្គលិករដ្ឋាភិបាលធំបំផុតរបស់សហរដ្ឋអាមេរិក និងសមាគមបុគ្គលិកសេវាបរទេស ដែលបានប្តឹងដើម្បីបញ្ឈប់រដ្ឋបាលនេះ ពីការរុះរើទីភ្នាក់ងារUSAID។

រដ្ឋបាល នៅក្នុងសេចក្តីជូនដំណឹង ដែលបានផ្ញើទៅបុគ្គលិកទីភ្នាក់ងារជំនួយបរទេស កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ បាននិយាយថា ខ្លួននឹងរក្សាទុកបុគ្គលិកសំខាន់ៗចំនួន៦១១នាក់នៅទីភ្នាក់ងារ USAID ក្នុងចំណោមកម្លាំងការងារនៅទូទាំងពិភពលោកដែលមានចំនួនសរុបជាង១០.០០០នាក់។

មន្ត្រីក្រសួងយុត្តិធម៌ លោក Brett Shumate បានប្រាប់លោក Nichols ថា បុគ្គលិករបស់ទីភ្នាក់ងារ USAID ប្រហែល២.២០០នាក់ នឹងត្រូវឲ្យឈប់សម្រាកដោយបង់ប្រាក់ ក្រោមផែនការរបស់រដ្ឋបាល។

ការរុះរើទីភ្នាក់ងារនេះ ភាគច្រើនត្រូវបានគ្រប់គ្រងដោយមហាសេដ្ឋីជំនួញ លោក Elon Musk ជាអ្នកមានបំផុតរបស់ពិភពលោក និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Trump ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ដើម្បីធ្វើឲ្យការិយាធិបតេយ្យសហព័ន្ធរួមតូច។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        300
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        343
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        323

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm