ឯកឧត្ដម ហ៊ុន ម៉ានី៖ «បន្ថែមលើការថែរក្សា និងការពារ សូមយុវជនកម្ពុជា បន្តចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ ដ៏អស្ចារ្យរបស់ខ្មែរ»

2025/02/08 07:58:23 pm        128

តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជុនកម្ពុជា(ស.ស.យ.ក.) បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា គឺជាទឹកដីដ៏អច្ឆរិយៈ ពោរពេញទៅដោយធនធានមនុស្សដែលមានសក្តានុពល ជាមួយសិល្បៈ វប្បធម៌ អរិយធម៌ ដ៏វិចិត្រល្អឯកគ្មានពីរ និងដើរតួនាទីដ៏មានឥទ្ធិពល ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងជាអ្នកនាំសារទៅកាន់ពិភពលោក។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា កូនខ្មែរគ្រប់ៗរូប មានភារកិច្ចបន្តលើកកម្ពស់កិត្យានុភាពជាតិ និងចូលរួមអភិរក្ស ថែរក្សា សិល្បៈ វប្បធម៌ អរិយធម៌ខ្មែរដ៏ផូរផង់ ដែលបុព្វបុរសរបស់យើង បានបន្សល់ទុកឱ្យស្មើៗគ្នា ដូចៗគ្នា។ បន្ថែមលើការថែរក្សា និងការពារ សូមយុវជនកម្ពុជា បន្តចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ ដ៏អស្ចារ្យរបស់ខ្មែរយើងគ្រប់ទម្រង់ ហើយប្រើប្រាស់សិល្បៈ វប្បធម៌ខ្មែរ ឱ្យក្លាយជាអ្នកនាំសារក្នុងគោលដៅលើកកម្ពស់កិត្យានុភាពជាតិនៅគ្រប់វេទិកាទាំងអស់។

ឯកឧត្តម បានបញ្ជាក់ដែរថា តាមរយៈព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ កម្ពុជាសូមនាំយកចំណែកមួយ នៃមោទនភាពរបស់អ្នកទាំងអស់គ្នា និងប្រជាជនកម្ពុជា មកបង្ហាញលើវេទិកាអន្តរជាតិដ៏ស្រស់ស្អាត។ លោកគ្រូ អ្នកគ្រូ សិល្បៈករ សិល្បៈការិនី និងក្រុមការងារទាំងអស់ បានតាំងចិត្តយ៉ាងក្លៀវក្លា ហាត់សមយ៉ាងយកចិត្តទុកដាក់ និងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ពិភពលោក។ 

វត្តមានរបស់ប្រតិភូសិល្បៈកម្ពុជា នៅក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នៅប្រទេសសិង្ហបុរី ជាបន្តបន្ទាប់ មិនត្រឹមតែជាឱកាសនៃការបង្ហាញភាពរស់រវើកនៃភាពចម្រុះរបស់វប្បធម៌ខ្មែរតែប៉ុណ្ណោះទេ ថែមទាំងជាឱកាសនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ស្អិតរមួតជាមួយបណ្តាប្រទេសជាមិត្ត ដែលបានចូលរួមចែករំលែកវប្បធម៌ជាមួយគ្នាលើវេទិកាអន្តរជាតិមួយនេះ។ 

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងផងដែរថា កន្លងមក មិនថាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ព្រឹត្តិការណ៍សាទរកម្ពុជា ឬកម្មវិធីវប្បធម៌ដទៃទៀត ដែលយុវជន យុវនារី សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំ និងចូលរួមនោះទេ គឺសុទ្ធតែបានកើតចេញក្តីស្រឡាញ់សម្រាប់កម្ពុជា ទឹកចិត្ត ឆន្ទៈ និងស្មារតីទទួលខុសត្រូវក្នុងភាពជាខ្មែរដើម្បីរក្សាថែរកេរតំណែលដ៏រុងរឿងរបស់យើង។

សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជុនកម្ពុជា (ស.ស.យ.ក.) បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមលើកទឹកចិត្តដល់សិល្បកររបស់កម្ពុជាដែលចូលរួមសម្ដែងក្នុងក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ (៧-៨ កុម្ភៈ)នៅសាធារណរដ្ឋសិង្ហបុរី។ 

ការសម្ដែងរបស់កម្ពុជានៅក្នុងយប់ទីមួយនេះ បានបង្ហាញទស្សនីយយ៍ភាពមួយយ៉ាងអស្ចារ្យ និងប្លែកអារម្មណ៍ ជាមួយទម្រង់សិល្បៈចម្រុះ ដោយបូកបញ្ចូលនូវចង្វាក់ភ្លេងបែបថ្មី ជូនដល់នាយករដ្ឋមន្ត្រីសិង្ហបុរី ឡូរ៉ង់ វង់ (Lawrence Wong) និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដែលមានវត្តមានផ្ទាល់ និងទស្សនិកជនតាមបណ្តាញសង្គម។ នៅក្នុងការសម្ដែងនារាត្រីនោះ កម្ពុជាបានចូលរួមសម្ដែងក្នុងផែនតែមួយជាមួយប្រទេសចំនួន០៦ទៀតរួមមាន ប្រទេសឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន ម៉ិចស៊ិក សាធារណរដ្ឋកូរ៉េ វៀតណាម និងប្រទេសម៉ាឡេស៊ី ហើយកម្ពុជាទទួលបានការគាំទ្រយ៉ាងក្លៀវក្លាតាមរយៈសំឡេងហូរកញ្ជៀវអបអរសាទរនូវការនាំយកសិល្បៈវប្បធម៌បុរាណខ្មែររួមបញ្ចូលជាមួយសិល្បៈសហសម័យមកសម្តែង។ ផ្ទាំងទស្សនីយភាពរបស់កម្ពុជាដែលបង្ហាញក្នុងឆ្នាំនេះមានចំណងជើងថា "ជីវិត"៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        152
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        83
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm