ពលរដ្ឋចង់ឱ្យមានការចូលរួមគោរពច្បាប់ទាំងអស់គ្នា ទោះផ្លូវ៦០ម៉ែត្រមានទ្រូងផ្លូវ ឬគំនូសសញ្ញាចរាចរណ៍ក៏ដោយ

2025/02/08 08:26:29 pm        543

ពលរដ្ឋជាអ្នកដំណើរ ចង់ឱ្យបណ្តាអ្នកបើកបរទាំងអស់ ចូលរួមគោរពច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់​ខ្ជួនទាំ​ងអស់គ្នា បើទោះបីជា នៅលើផ្លូវ៦០ម៉ែត្រមានទ្រូងផ្លូវ ឬគំនូសសញ្ញាចរាចរណ៍ក៏ដោយ ។

ពលរដ្ឋយល់ឃើញថា ការដាក់របាំងដែក ឬរបាំងថ្មពុះចែកទ្រូងផ្លូវ ក៏ដូចជាគំនូស​សញ្ញា​ចរាចរណ៍​ផ្សេង​ៗ​លើដងផ្លូវ គឺជារឿងប្រពៃប្រសើរ និងល្អបំផុតដើម្បីកាត់បន្ថយបានពីគ្រោះថ្នាក់ចរាចរណ៍ នៅ​លើ​កំណាត់ផ្លូវ៦០ម៉ែត្រ ប៉ុន្តែបើអ្នកបើកបរទាំងឡាយ នៅតែបន្ត​ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ ​បើកបរដោយការបើកបញ្ច្រាស បើកបរដោយការបំពាន ឬឋិតក្នុងស្ថានភាពស្រវឹងនោះ នោះ​គ្រោះថ្នាក់ក៏នៅតែអាចកើតមានឡើងដែរ ។

គួរបញ្ជាក់ថា របាំងថ្ម និងរបាំងដែក គឺត្រូវបានរៀបចំដាក់ដោយបែកចែកជា០២កំណាត់ផ្លូវ ដោយ​កំណាត់​ផ្លូវ​ទី១ គិតចាប់ពីស្ពានអាកាសមរតកតេជោ ដល់ស្តុបសឺដែស ត្រូវដាក់របាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ ដោយកំណត់ល្បឿនត្រឹម៤០km/h ។ ដោយឡែកគិតចាប់ពីស្តុបសឺដែស ដល់ផ្លូវ​ជាតិ​លេខ​២ ត្រូវដាក់របាំងថ្មពុះចែកទ្រូងផ្លូវ ដោយកំណត់ល្បឿនត្រឹម ៦០km/h ប៉ុណ្ណោះ ។

ទន្ទឹមនឹការដាក់ទ្រូងផ្លូវខាងលើនេះដែរ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចរាជធានី និង​នគរបាល​ខណ្ឌ​ពាក់ព័ន្ធ នៅតែបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ដោយការចាប់ល្បឿននៅពេលថ្ងៃ ហើយ​អនុវត្ត​ចាប់​ជាតិស្រវឹងនៅពេលយប់ ដើម្បីជាផ្នែកសម្ខាន់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ដែល​តែង​ឧស្សាហ៍បង្កឡើងដោយ អ្នកបើកបរយានយន្តទាំងឡើយ នៅបន្តការល្មើសច្បាប់ផងដែរ ៕ លីហេង

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        135
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        116
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm