ការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបន្តកើនឡើងតែនៅក្នុងល្បឿនយឺត

2025/02/08 08:33:17 pm        582

ការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងកម្ពុជា បានបន្តកើនឡើងក្នុងល្បឿនយឺតជាងមុន មានអត្រាកំណើន ប្រមាណ ៣ ភាគរយ ក្នុងឆ្នាំ២០២៤ ដោយសារការងើបឡើងយឺតក្នុងវិស័យមួយចំនួន ខណៈប្រាក់បញ្ជើរបន្តកើនឡើងល្អ ដោយមាន អត្រាកំណើនជាង ១៦ ភាគរយ ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ជុំវិញការផ្តល់ឥណទាន ធនាគារជាតិនៃកម្ពុជា បានអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសការ ជួយសម្រួលបន្ទុកអាជីវករ និងប្រជាជនដែលជួបបញ្ហាពិបាកលើផ្នែកហិរញ្ញវត្ថុ ដែលបញ្ហានេះធនាគារជាតិនៃកម្ពុជា បាបន្តអនុញ្ញាត្តិ ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួបពិភាគ្សាជាមួយអតិថិជន លើការកែប្រែលក្ខខណ្ឌសងត្រឡប់ប្រាក់កម្ចី។

លោកជំទាវបណ្ឌិត បន្តថា ជាក់ស្តែងការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងឆ្នាំ ២០២៤ នៅតែបន្ត កើនឡើងនៅក្នុងល្បឿនយឺតជាងមុន ដោយមានអត្រាកំណើនត្រឹម ៣ ភាគរយ ដែលជាអត្រាទាបនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដែលការថយចុះនេះដោយសារកត្តាតម្រូវការ និងផ្គត់ផ្គង់។

លោកជំទាវបណ្ឌិត បញ្ជាក់ថា ទាក់ទិននិងកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា៖ វិស័យ សំណង់ និងអចលនទ្រព្យ, ទេសចរណ៍ និងលក់ដុណនិងរាយជាដើម ដែលជាកត្តានំាឱ្យអតិថិជនកាត់បន្ថយការខ្ចី ។ ចំណែកការផ្គត់ ផ្គង់, ដោយសារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និង ពិភពលោកមិនមានភាពប្រាដប្រជា។ បញ្ហានេះ, ធនាគារជាតិនៃកម្ពុជាបានតាមដានជាប្រចាំ នៅការវិវត្តន៍នៃឥណទានមិនដំណើរការ ។ តែទោះបីយ៉ាងណា ប្រាក់បញ្ជើរបានបន្តកំណើនកើនឡើងល្អ ដោយមានអត្រាកំណើន ១៦,៣ ភាគរយ ជាមួយស្ថានភាពរឹងមាំ និង ដើមទុន និងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដោយបានបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ជាមួយជំនឿទុកចិត្តរឹងមាំ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm