សម្រាស់ធំៗនៅឃុំប្រឡាយមាស ស្រុកកំពង់លែង ត្រូវកម្លាំងកងទ័ពចុះបង្ក្រាប

2025/02/08 08:57:07 pm        988

កំពង់ឆ្នាំង៖ សម្រាស់មានទំហំធំៗ ស្ថិតនៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានកម្លាំងកងទ័ពជិត១០០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចុះបង្ក្រាបរុះរើសម្រាស់ធំៗទាំងនេះចេញ ។ ក្នុងពេលកម្លាំងកងទ័ពកំពុងចុះប្រតិបត្តការនោះ ក៏មានម្ចាស់សម្រាស់ជាច្រើននាក់ បានមកតវ៉ាមិនអោយបង្ក្រាប ដោយសុំធ្វើ១ឆ្នាំទៀត។ ដោយឡែកប្រជានេសាទលក្ខណៈគ្រួសារដែលកំពុងនេសាទត្រីដោយការដាក់មងសន្ទូចនៅក្បែរនោះ បានបញ្ជាក់ថា ពួកគាត់មិនអាចដាក់មងចងសន្ទូចនៅក្បែរៗសម្រាស់របស់ពួកគេបានទេ ដោយត្រូវម្ចាស់សម្រាស់ធំៗទាំងនោះដេញមិនអោយនេសាទ។

ប្រជានេសាទបានអោយដឹងបន្តថា៖ ពួកគាត់ជាអ្នករស់នៅតាមទន្លេ មុខរបរដាក់មងចងសន្ទូចនេះ គាត់បានធ្វើតាំងពីដូនតា តែពួកគាត់មានការលំបាកខ្លាំងពេលរដូវសម្រាស់នេះតែម្តង ព្រោះពួកម្ចាស់សម្រាស់ធំៗទាំងនោះ ក្រៅពីដាក់មែកឈើចុះក្នុងទឹកទន្លេហើយ ពួកគេនៅអូសដើមកំប្លោកមកដាក់ពីលើទៀត នាំអោយពួកគាត់ពិបាកក្នុងការធ្វើដំណើរចេញចូលផ្ទះ និងយកអ្នកជម្ងឺទៅពេទ្យជាដើម។ ម្យ៉ាងទៀតពេលពួកគាត់រាយមងចងសន្ទូច គឺពួកម្ចាស់សម្រាស់ទាំងនោះ គឺពួកគេបានដេញពួកគាត់មិនអោយពួកគាត់នេសាទក្បែរៗសម្រាស់របស់ពួកគេឡើយ។ ក៏ប៉ុន្តែពេលកម្លាំងកងទ័ពចុះមកបង្ក្រាបបែបនេះ ពួកគាត់ជាប្រជានេសាទលក្ខណៈគ្រួសារ មានចិត្តសប្បាយ និងសង្ឃឹមថាភោកផលត្រីទឹកសាប នឹងសំបូរឡើងវិញ។ ក្រៅពីបទល្មើសសម្រាស់ និងរបាំងសាច់អួន នៅពេលយប់មានបទល្មើសទូកមងបង្ក្រាប ការរុញជនដោយម៉ាស៊ីន ឆក់ក្តៅ ឆក់ត្រជាក់ជាច្រើនគ្រឿងកើតឡើងនៅក្នុងតំបន់ទន្លេឃុំប្រឡាយមាសនេះ។

នៅពេលកម្លាំងកងទ័ពកំពុងប្រតិបត្តការបង្ក្រាបនោះ គេសង្កេតឃើញម្ចាស់សម្រាស់ជាច្រើននាក់បានចេញមកតវ៉ាដោយមិនញញើតនឹងច្បាប់ ដោយពួកគេបានបញ្ជាក់ថា នេះជាឆ្នាំងបាយពួកគេ បើកម្លាំងកងទ័ពធ្វើបែបនេះ តើពួកគេបានអ្វីហូប បានលុយឯណាអោយកូនរៀនសូត្រ និងមានលុយឯណាចាក់សាំង មើលជម្ងឺជាដើម។ ម្ចាស់សម្រាស់ធំៗទាំងនោះ បានសុំកម្លាំងកងទ័ពជួយបន្ធូរបន្ថយអោយពួកគាត់ផង និងសុំធ្វើតែ១ឆ្នាំនេះទេ។

ក្នុងពេលចុះបង្ក្រាប លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានបញ្ជាអោយកងកម្ឡាំងកងទ័ពទាំងអស់ចុះរុះរើសម្រាស់ទាំងនោះចេញ ដោយមិនស្តាប់ការតវ៉ាពីម្ចាស់សម្រាស់ទាំងនោះឡើយ ដោយលោកបញ្ជាក់ថា នេះជាបទបញ្ជាថ្នាក់លើ មិនអាចមិនបង្ក្រាបបានឡើយ ហើយនៅគ្រប់ទីតាំងដែលមានសម្រាស់ ត្រូវរុះរើចេញជាបន្ទាន់ ព្រោះកម្លាំងកងទ័ពបានចុះធ្វើជារៀងរាល់ថ្ងៃហើយ។

នៅវេលាម៉ោងប្រមាណ១០និង១៥នាទី លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានមកដល់ទីតាំងបង្ក្រាប និងបានស្នើសុំដល់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ជួយបន្ទូរបន្ថយសិន ហើយលោកឧត្តមសេនីយ៍ត្រី បានអោយកម្លាំងដកថយបន្តិចសិន ព្រមទាំងបានរាយការជូនថ្នាក់លើភ្លាមៗផងដែរ។

កម្លាំងកងទ័ពមានការងឿងឆ្ងល់ថា ហេតុអ្វីក៏ម្ចាស់សម្រាស់ធំៗទាំងនោះគាត់ហ៊ានម្លេះ ពេលកម្លាំងកងទ័ពកំពុងបង្ក្រាប បែរជាពួកគាត់ចេញមកតវ៉ាបែបនេះ ព្រោះថាបទល្មើសសម្រាស់ គឺជាបទល្មើសនេសាទមួយដែលបង្ករការវិនាសធ្ងន់ធ្ងរដល់ពូជត្រី ធ្វើអោយទន្លេគោករាក់ ការផ្លាស់ប្តូរចរន្តទឹកហូរ ជាពិសេសបានបំផ្លាញព្រៃលិចទឹកអស់គ្មានសល់ផងដែរ ព្រោះសម្រាស់ធំៗនៅទីតាំងនោះមានមែកឈើជាព្រៃលិចទឹកធំៗ និងមិនអាចយកចេញបានត្រឹមតែ៥ថ្ងៃ ឬ១សប្តាហ៍បានឡើយ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        162
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm