មនុស្ស ​៣​នាក់​ត្រូវ​ចាប់ខ្លួន​ក្រោម​ច្បាប់​ភេរវកម្ម ក្រោយ​បំផ្ទុះ​រថយន្ត​សម្លាប់​មនុស្ស​ម្នាក់​នៅ​អង់គ្លេស

2021/11/15 05:50:14 pm        427

​អង់គ្លេស៖ បុរស ​៣នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​ច្បាប់​ភេរវកម្ម បន្ទាប់ពី​បុរស​ម្នា​ក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​រថយន្ត​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​ស្ត្រី Liverpool នៅ​ចក្រភព​អង់គ្លេស។​ ​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​បាន​ឆេះ​នៅមុន​ម៉ោង ១១:០០​នាទី​ម៉ោង​ក្នុងស្រុក ជា​ពេល​វេលា​ដែល​ប្រជាពលរដ្ឋ​ទូទាំង​ចក្រភព​អង់គ្លេស​ធ្វើ​ពិធី​ស្ងៀមស្ងាត់​រយៈពេល​ ២​នាទី​កាលពី​ថ្ងៃ​អាទិត្យ​រំលឹក​ដល់​មនុស្ស​ដែល​បាន​ស្លាប់ក្នុង​សម័យ​សង្គ្រាម។

​អ្នកដំណើរ​ម្នាក់​ត្រូវ​បាន​គេ​ប្រកាស​ថា​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជា​ផ្លូវការ​នៅឡើយ​ទេ។​ ​ចំណែក​បុរស​ជា​អ្នកបើកបរ​បាន​រង​រ​បួស ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យក្នុង​ស្ថានភាព​ធម្មតា​។​ ​ក្រុម​អ្នកស៊ើប​អង្កេត​មកពី​អង្គភាព​ប្រឆាំង​ភេរវកម្ម North West បាន​និយាយ​ថា ​បុរស​ ៣​នាក់​ដែល​មាន​អាយុ ២៩ឆ្នាំ, ២៦ឆ្នាំ និង ២១ឆ្នាំ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ផ្លូវ Sutcliffe ក្នុង​តំបន់ Kensington របស់​ទីក្រុង Liverpool។​ ​ក្រុម​ពួកគេ​បាន​និយាយ​ថា ខ្លួន​កំពុង​បន្ត​រក្សា​តាមដាន​អំពី​មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ ហើយ​កំពុង​ធ្វើការ​ជាមួយ​អង្គភាព​នគរបាល Merseyside ខណៈ​ដែល​ការស៊ើបអង្កេត​នៅតែ​បន្ត។ ចំណែក​ភ្នាក់ងារ​កង​កម្លាំង​សន្តិសុខ MI5 ក៏​កំពុង​ជួយដល់​ការងារ​នេះ​ផង​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm