មេដឹកនាំប្រទេសរ្វ៉ាន់ដានិងកុងហ្គោ បានជួបប្រជុំគ្នា ដោះស្រាយជម្លោះ នៅភាគខាងកើតកុងហ្គោ

2025/02/09 03:38:46 pm        77

ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងសមភាគីកុងហ្គោ លោក Felix Tshisekedi បានចូលរួមកិច្ចចរចា នៅប្រទេសតង់ហ្សានី កាលពីថ្ងៃសៅរ៍ ខណៈដែលមេដឹកនាំក្នុងតំបន់ បានកោះប្រជុំក្នុងគោលបំណង ដើម្បីបញ្ចប់ជម្លោះ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC)។

ក្រុមប្រដាប់អាវុធ M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា បានដណ្ដើមយកទឹកដីជាច្រើន នៅភាគខាងកើត ប្រទេសកុងហ្គោ ដែលសម្បូរទៅដោយធនធានរ៉ែ នៅក្នុងការវាយលុកមួយ ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ ស្លាប់ និងបានជម្លៀសមនុស្សយ៉ាងច្រើន។

ក្រុមនេះ បានដណ្តើមយកទីក្រុងយុទ្ធសាស្ត្រ Goma កាលពីសប្តាហ៍មុន ហើយកំពុងរុលចូលទៅក្នុងខេត្ត South Kivu ជាការវាយប្រហារចុងក្រោយបំផុតនៃភាពចលាចលរាប់ទសវត្សរ៍ នៅក្នុងតំបន់នេះ។

លោក Kagame បានមកចូលរួមកិច្ចប្រជុំកំពូល នៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី ដែលបានប្រមូលផ្តុំប្រទេសចំនួន ៨ នៃសហគមន៍អាហ្វ្រិកខាងកើត និងសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូងដែលមានសមាជិកចំនួន ១៦។

ទោះជាយ៉ាងណាក៏ដោយ ការិយាល័យប្រធានាធិបតីកុងហ្គោ បានបញ្ជាក់កាលពីថ្ងៃសុក្រថា លោក Tshisekedi នឹងចូលរួមជំនួប តាមរយៈវីដេអូខលប៉ុណ្ណោះ។

ប្រធានាធិបតីនៃប្រទេសកេនយ៉ា សូម៉ាលី អ៊ូហ្គង់ដា ហ្សាំប៊ី ហ្ស៊ីមបាវ៉េ ក៏ស្ថិតក្នុងចំណោមអ្នកដែលមានវត្តមាន នៅពេលកិច្ចប្រជុំកំពូល បានចាប់ផ្តើម។

ចាប់តាំងពីក្រុម M23 បានកើតឡើងវិញ ក្នុងឆ្នាំ ២០២១ កិច្ចចរចាសន្តិភាពដែលរៀបចំដោយប្រទេសអង់ហ្គោឡា និងកេនយ៉ា មិនបានសម្រេច ហើយបទឈប់បាញ់ជាច្រើន បានបរាជ័យ។

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        1
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        20
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm