ក្រុមការងារក្រសួងកសិកម្ម បន្តចុះ​ពិនិត្យ​ស្ថានភា​ពខ្វះទឹក នៅស្រុកទ្រាំង និងការប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ខេត្តតាកែវ

2025/02/09 03:47:28 pm        110

តាកែវ ÷ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើដោយឯកឧត្តម សុខ វិសាល អនុរដ្ឋ​លេខាធិការ ឯកឧត្តម ទុយ សុភ័ក្រ្ត អភិបាលរងនៃគណៈអភិបាល​ខេត្ត​តាកែវ លោកញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​តាកែវ និង​មន្រ្តី​ជំនាញ លោកអភិបាលរងស្រុក ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានឃុំ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំង ដែលប្រឈមនឹងបញ្ហាខ្វះទឹក នៅស្រុកទ្រាំង ខេត្តតាកែវ។

នាដំណើរបេសសកម្មនោះ បន្ទាប់ពីឯកឧត្តមរដ្ឋលេខាធិការ ​និងក្រុមការងារ​បានពិនិត្យ បានវាយតម្លៃឃើញថា ស្រូវ​អាចនឹងជួបបញ្ហាខ្វះទឹក នៅរយៈពេល​ពី១៥ ទៅ២០ថ្ងៃទៀត ប៉ុន្តែផលប៉ះ​ពាល់​មានប្រមាណចន្លោះពី១០ ទៅ១៥​ភាគរយនៃទិន្នផលស្រូវ ដោយសារស្រូវ​ភាគ​ច្រើនមានអាយុកាល៧០ថ្ងៃ ដូច្នេះនឹងមិនមានបញ្ហាប្រឈម​ខូចខាត​ទាំង​ស្រុង​នោះទេ។

តាមការបញ្ជាក់ឱ្យដឹងពីប្រជាកសិករ ដែលចូលរួមក្នុងកិច្ច​សំណេះសំណាល​នោះ​លើកឡើងថា នៅឃុំអង្គកែវនេះ ពុំមានប្រភពទឹកផ្សេងក្រៅពីបឹងភូមិជីច្រាប បច្ចុប្បន្ន​​ទឹកបឹងបានបូមរីងអស់ហើយ ដោយប្រជាពលរដ្ឋធ្វើស្រែ​ប្រាំងនៅជុំវិញ​នោះ (ក្នុងឃុំផែនការធ្វើស្រូវប្រាំង ១០០ហិកតា អនុវត្តបាន ៤០០ហិកតា លើស​​​៤ដងនៃផែនការ) ។ ទឹកដែលនៅសល់សម្រាប់ស្រោចស្រពគឺនៅតាមថ្លុក តាមស្រះ និងប្រឡាយ ដែលប្រជាពលរដ្ឋបានជីករៀងៗខ្លួននៅក្បែរស្រែ​របស់​គាត់ ហើយស្រូវ ដែលប្រឈមខ្វះខាតទឹកតិចតួចទេ ដោយសារស្រូវដល់​ដំណាក់​កាលឱនដាក់គ្រាប់ និងខ្លះទុំហើយ។ ប៉ុន្តែមានបញ្ហាប្រឈមមួយទៀត ​គឺសត្វ​កណ្ដុ​រ​​បំផ្លាញលើដំណាំស្រូវធ្វើមុន និងស្រូវដែលកំពុងទុំ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានបន្តដំណើរ​ទៅ​ពិនិត្យ​​មើលការ​ប្រមូលផលស្រូវប្រាំងនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ដែល​ប្រជា​ពល​រដ្ឋ​​​​កំពុង​មមាញឹកច្រូតកាត់។ ចំណែកទីផ្សារមាន​ឈ្មួញចុះប្រមូល​ទិញ​ដល់​ស្រែ​​ក្នុង​តម្លៃ​ចន្លោះ​ពី ៧៧០រៀល ទៅ៨៥០រៀលក្នុងមួយគីឡូក្រាម។ ជារួមការ​ប្រមូលស្រូវ​នៅក្នុង​ខេត្តតាកែវ ទើបតែបានប្រមាណ១៤ភាគរយប៉ុណ្ណោះ ស្រូវអាច​ទុំច្រើននៅចុងខែកុម្ភ: និងខែមីនាខាងមុខនេះ។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពន្យល់ណែនាំ ផ្សព្វផ្សាយ អំពី​អត្ថប្រយោជន៍នៃការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដែល​កសិករ​​​​នឹងទទួលបានមានដូចជា៖ ការប្រើប្រាស់ពូជសុទ្ធរបស់ខ្មែរ ទទួលបាន​ទុន​ជា​ប្រាក់​កម្ចី​ពីធនាគារ មានការប្រាក់សមរម្យ ថ្លៃដើមផលិតកម្ម​តិចជាងមុន មាន​តម្លៃល្អ​តាម​រយ:​​កសិកម្មតាមកិច្ចសន្យា និងអនុវត្តតាមផែនការ​ផលិតកម្ម​ជាដើម៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        87
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm