មនុស្ស ២៩នាក់ ត្រូវបានបញ្ជាក់ថា បាត់ខ្លួន បន្ទាប់ពីបំណាក់ដី នៅខេត្ត Sichuan នៃប្រទេសចិន

2025/02/09 07:15:21 pm        75

យោងតាមការស៊ើបអង្កេតបឋមរបស់រដ្ឋាភិបាលក្នុងតំបន់ បានឲ្យដឹងថា មនុស្ស ២៩នាក់ ត្រូវបានបញ្ជាក់ថា បានបាត់ខ្លួន គិតត្រឹមម៉ោង០:00 ថ្ងៃអាទិត្យ បន្ទាប់ពីបំណាក់ដី បានវាយប្រហារខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។

គ្រោះមហន្តរាយនេះ បានកើតឡើង នៅម៉ោងប្រហែល ១១:៥០ កាលពីថ្ងៃសៅរ៍ នៅក្នុងភូមិ Jinping ស្រុក Junlian ក្នុងទីក្រុង Yibin ។

មន្ត្រីមកពីរដ្ឋបាលទីក្រុង Yibin បានប្រកាសទិន្នន័យ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអាទិត្យនេះ ដោយបញ្ជាក់ថា ចំនួនចុងក្រោយ កំពុងត្រូវបានផ្ទៀងផ្ទាត់។ ពួកគេក៏បានបញ្ជាក់ផងដែរថា មនុស្សពីរនាក់ត្រូវបានគេជួយសង្គ្រោះ នៅពេលរសៀលថ្ងៃសៅរ៍ ដោយម្នាក់រងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀត រងរបួស    ស្រាល។

យោងតាមអាជ្ញាធរក្រុង Yibin បានឲ្យដឹងថា បំណាក់ដីនេះ បានកប់ផ្ទះចំនួន ១១ខ្នង។ ក្រុមមន្ត្រី បានបញ្ជាក់ថា ការវិភាគជាបឋម បង្ហាញថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងស្ថានភាពភូមិសាស្ត្រ បានបង្កឲ្យ បំណាក់ដីកម្ពស់ខ្ពស់ ទៅជាលំហូរអូសយកម្ទេចកម្ទីទៅជាមួយ ហើយបច្ចុប្បន្ន បំណាក់ដីនេះ នៅតែ     សកម្ម។

អ្នកស្រុកប្រហែល ២០០នាក់ ត្រូវបានជម្លៀស ទៅកាន់ទីសុវត្ថិភាព។ មន្ទីរពាក់ព័ន្ធ បានដឹកជញ្ជូនជាបន្ទាន់នូវសម្ភារៈផ្គត់ផ្គង់ និងបានធ្វើការ ដើម្បីធានានូវតម្រូវការរស់នៅជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលផ្លាស់ទីលំនៅ រួមមានអាហារ កន្លែងស្នាក់នៅ និងកម្តៅ។

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        9
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm