រដ្ឋមន្រ្ដីសុខាភិបាល ជំរុញឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា ខណ្ឌសែនសុខ បន្តជួយអភិវឌ្ឍមូលដ្ឋាន

2025/02/09 08:16:47 pm        105

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ បានជំរុញឲ្យការងារសហការជាមួយគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ បន្តជួយអភិវឌ្ឍមូលដ្ឋានឱ្យបានច្រើនថែមទៀត និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

​ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិនិត្យសកម្មភាពការងារ និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អនុប្រធានក្រុមការងារគណបក្ស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ  អនុប្រធានក្រុមការងារ ប្រធានគណបក្សខណ្ឌសែនសុខ សមាជិគណៈកម្មាធិការគណបក្សខណ្ឌ ប្រធានក្រុមការងារចុះជួយសង្កាត់ ប្រធានគណបក្សសង្កាត់ ប្រធានសាខាបក្សភូមិទាំង៤៧ សរុបអ្នកចូលរួម៨៦រូប។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា និងឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់រួមគ្នាថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន កើតឡើងស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ ដូច្នេះហើយសូមឲ្យមន្រី្ត និងសមាជិកគណបក្សយើង ចាំបាច់ត្រូវស្គាល់អំពីបុព្វហេតុជាតិ និងគោលជំហររបស់គណបក្សឲ្យបានច្បាស់ ដើម្បីជាចលករ ក្នុងការចូលរួមពង្រឹងជំហរ ការជឿជាក់លើការដឹកនាំរបស់គណបក្ស ជំហរស្នេហាជាតិ ស្រលាញ់ប្រជាជន ហើយចាំបាច់ត្រូវយល់ដឹងអំពីកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីធ្វើជាស្នូលក្នុងការអនុវត្ត។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមកោតសរសើរ និងសូមអរគុណជាថ្មីដល់គណៈកម្មាធិការគណបក្សខណ្ឌ និងសាខាគណបក្សទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងពុះពារ ដើម្បីគណបក្សប្រជាជនកម្ពុជា និងដើម្បីប្រយោជន៍របស់មូលដ្ឋានយើង។

សូមបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូល គឺក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី កសាង និងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ តាំងពីបាតដៃទទេ ពីគំនរផេសផង់ រហូតមានការរីកចម្រើនបានដូចសព្វថ្ងៃ ជាពិសេសអ្វីដែលសំខាន់ គឺសន្តិភាព៕ 

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        69
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        58
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm