មន្ត្រីក្រុមហាម៉ាសនិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្កាហ្សា ស្ថិតក្នុងគ្រោះថ្នាក់នៃការបរាជ័យ

2025/02/09 08:27:59 pm        131

សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Basem Naim បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា កិច្ចព្រមព្រៀងអ៊ីស្រាអែល និងក្រុមហាម៉ាសស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប គឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នៃការដួលរលំ។

យោងទៅតាមលោកបានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់» និង «អាចបរា  ជ័យ » ។

ទីភ្នាក់ងារព័ត៌មាននេះ បានចង្អុលបង្ហាញថា ភាគីទាំងពីរ មិនទាន់ចាប់ផ្តើមកិច្ចពិភាក្សាស្តីពីដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើម នៅថ្ងៃទី ០៣ ខែកុម្ភៈនោះ។ លោក Naim បានចោទប្រកាន់អ៊ីស្រាអែលថា បានពន្យារពេលការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនេះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីក្រុមហាម៉ាស បានចង្អុលបង្ហាញថា ក្រុមដឹកនាំរបស់ចលនានេះ «នៅតែត្រៀមខ្លួនជាស្រេច» ដើម្បីធ្វើការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ក្នុងប្រទេសកាតា ដើម្បីពិភាក្សាលម្អិតអំពីដំណាក់កាលទី២ នៃកិច្ចព្រមព្រៀង។

កាលពីថ្ងៃទី ១៥ ខែមករា ប្រទេសអេហ្ស៊ីប កាតា និងអាមេរិក បានប្រកាសថា ពួកគេ បានចុះកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ថ្នូរ ដែលឃុំខ្លួននៅតំបន់ហ្កាហ្សា និងប្រកាសបទឈប់បាញ់ នៅក្នុងដែនដីនេះ។ បទឈប់បាញ់ បានចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា។ ក្នុងដំណាក់កាលដំបូងរយៈពេល ៤ ២ថ្ងៃ ក្រុមហាម៉ាស ត្រូវបានគេរំពឹងថា នឹងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលចំនួន ៣៣នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនពីពន្ធនាគាររបស់អ៊ីស្រាអែល។

គួរបញ្ជាក់ផងដែរ ដំណាក់កាលទី២ នៃកិច្ចព្រមព្រៀងឈប់បាញ់ ត្រូវបានគេរំពឹងថា នឹងពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរ ដែលនៅសេសសល់ និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        97
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        135
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm