ក្រសួងពាណិជ្ជកម្ម ជំរុញលើកកម្ពស់ស្តង់ដារអនាម័យ ភូតគាមអនាម័យ ដើម្បីនាំចេញទំនិញក្រោម FTA

2021/11/15 06:32:27 pm        451

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានជំរុញលើកកម្ពស់ស្តង់ដាអនាម័យ ភូតគាមអនាម័៧ ដើម្បីឱ្យទំនិញរបស់ប្រទេសកម្ពុជា នាំចេញទៅកាន់ទីផ្សារ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីនិងពហុភាគី។

នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងពីស្តង់ដារអនាម័យ ភូតគាមអនាម័យ និងរបាំង​បច្ចេកទេស​​ពាណិជ្ជកម្ម ​កាលពីសប្តាហ៍មុន ​លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម ​បាន​គូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើការយល់​ដឹងពី​ស្តង់ដារ​អនាម័យ ភូតគាម​អនាម័យ​ និងស្តង់ដារ​បច្ចេកទេសពាណិជ្ជកម្ម ​ព្រោះវាជាចលករសំខាន់​សម្រាប់​ចូលរួមលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិ​ ដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជាខ្លាំង ជាក់ស្តែង​ក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា​ ឆ្នាំ២០១៩-២០២៣​ ក្នុងជំពូកទី៧ ក៏បានលើកឡើងពីស្តង់ដារអនាម័យ​ និង​ភូតគាម​អនាម័យ​នេះផងដែរ។

ចំពោះការធ្វើពិពិធកម្មសេដ្ឋកិច្ច ​និងការបើកច្រកទីផ្សារថ្មី ក្រសួងពាណិជ្ជកម្ម បាន​ខិតខំ​ចរចា​ទ្វេភាគី​ជាមួយ​បណ្តាប្រទេសជាមិត្តមួយចំនួន រួមមាន ៖ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។

លោកជំទាវរដ្ឋលេខាធិការ បន្តថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន​ (CCFTA) ទំនិញ​កសិកម្មកម្ពុជា​ អាចនាំចេញទៅកាន់ប្រទេសចិន ​ក្នុង​អត្រាពន្ធសូន្យភ្លាមស្មើនឹង ​៩៧.៤៤% នៃ​បន្ទាត់ពន្ធគយសរុប​ និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ​ (CKFTA) ភាគី​កូរ៉េ​ផ្តល់​ទីផ្សារឱ្យមកកម្ពុជា​មានចំនួន ៩៥,០៣% ដែលក្នុងនោះភាគីកូរ៉េត្រូវលុប​បំបាត់​ពន្ធគយ ​(០%) ចំនួន ៩២.៣៧% ​ភ្លាមនៅពេលកិច្ចព្រម​ព្រៀងចូលជាធរមាន។

មានន័យថា ការធ្វើពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​កាន់តែសេរីឡើងៗ ​ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់លើ​ការ​ត្រួតពិនិត្យស្តង់ដារ​អនាម័យ ​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ឆ្លងនូវ​សមាសភាព​ចង្រៃ​ ភូតគាមអនាម័យ និង​សមាស​ភាព​ចង្រៃ​បង្កគ្រោះថ្នាក់​ពី​តំបន់មួយទៅតំបន់មួយទៀតទូទាំងប្រទេស ព្រមទាំងការនាំចេញ​នាំ​ចូលឆ្លង​កាត់​ប្រទេសកម្ពុជា​តាមគ្រប់មធ្យោបាយ ​ដើម្បីការពារផលិតផលកសិកម្ម និងជីវៈចំរុះ។

កត្តាទាំងនេះ ទាមទារ​ឱ្យភាគីពាក់ព័ន្ធ​ទាំងអស់​ត្រូវយក​ចិត្តទុកដាក់​បន្ថែម​ទៀត​លើការធ្វើទំនើប​កម្ម​កសិកម្ម ជាពិសេសការ​លើកកម្ពស់ ​ស្តង់ដារអនាម័យ ​ភូតគាមអនាម័យ អនុលោមភាព​បទបញ្ញត្តិ​បច្ចេកទេស ​ការអនុវត្ត GAP (Good Agriculture Practice), GMP (Good Manufacturing Practice), ISO, HACCP ជាដើម ឱ្យស្រប​តាមស្តង់ដារ​ បទដ្ឋានអន្តរជាតិ ​ដើម្បីការពារសុខភាព ​មនុស្ស សត្វ រុក្ខាជាតិ ​និងអាចធ្វើការប្រកួតប្រជែង​នៅលើទីផ្សារអន្តរជាតិបាន៕

អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm