ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត និងឯកឧត្តមសាស្ត្រាចារ្យ ញ៉ែម សូភឿន តំណាងគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល បានអញ្ជើញផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកាគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែតទាំង២៥សាខា សរុបសមាជិកចូលរួម ចំនួន ៨៨២នាក់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២៥នេះ។
របៀបវារៈនៃពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដូចតទៅ៖
១.ការអាននូវរបាយការណ៍សកម្មភាពគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែតឆ្នាំ២០២៤ ដោយឯកឧត្តម យីត ស៊ុនណារ៉ុង សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត។
២. ការអាន និងផ្សព្វផ្សាយនូវរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ចឆ្នាំ២០២៥ ដោយលោក ម៉ៅ រាសី អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត។
៣.ការអាននូវសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជន ដោយឯកឧត្តមសាស្ត្រាចារ្យ ញ៉ែម សូភឿន តំណាងគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត បានមានមតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ ព្រមទាំងបានបង្ហាញជូននូវលទ្ធផលជោគជ័យសំខាន់ៗជាច្រើនដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានក្នុងការបម្រើជាតិ និងមាតុភូមិ ពិសេសសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍ឥតឈប់ឈររបស់ប្រទេសកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធាន អនុប្រធាន និងសមាជិក សមាជិកាក្នុងសាខាគណបក្សចំណុះគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត ដែលបានរួមសាមគ្គីយ៉ាងរឹងមាំខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត អនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សប្រជាជនកម្ពុជាឱ្យសម្រេចបានលទ្ធផលល្អជាប្រចាំ។ កម្មវិធីផ្សព្វផ្សាយទាំងមូល សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ព្រមទាំងបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេល៤៦ឆ្នាំកន្លងមកនេះ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។
ពីថ្នាក់ដឹកនាំនិងសមាជិកទាំងអស់នៃគណបក្សមូលដ្ឋានមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្រ្តាចារ្យ គង់ សន្យា សូមអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ រួមទាំងបងប្អូនជនរួមជាតិ សូមបន្តរក្សាសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។ សូមអរគុណសន្តិភាព៕
អត្ថបទ រដ្ឋា













