លោក Trump ថាអាមេរិក អាចនឹងបាត់បង់ការអត់ធ្មត់លើបទឈប់បាញ់ហ្កាហ្សា ជុំវិញស្ថានភាពចំណាប់ថ្នូរ

2025/02/10 04:10:01 pm        174

ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងកាលពីថ្ងៃអាទិត្យ (០៩ កុម្ភៈ) ថា លោកកំពុងតែបាត់បង់ការអត់ធ្មត់ជាមួយនឹងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសហើយ បន្ទាប់ពីបានឃើញវីដេអូរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល កាលពីចុងសប្តាហ៍ ដោយលោកប្រៀបធៀបស្ថានភាពចំណាប់ថ្នូរនោះទៅនឹងអ្នករស់រានមានជីវិតពីហេតុការណ៍សម្លាប់រង្គាលក្នុងសង្រ្គាមលោកលើកទីពីរ។

ប្រតិកម្មមិនសប្បាយចិត្តរបស់លោក Trump ចំពោះការឃើញស្ថានភាពអាក្រក់របស់ចំណាប់ថ្នូរទាំង ៣នាក់ ដែលមើលទៅហាក់បីដូចជាស្លេកស្លាំងបាត់បង់ស្មារតីពេលដោះលែងពួកគេកាលពីថ្ងៃសៅរ៍ បាននាំមកនូវភាពមិនប្រាកដប្រជាថ្មីពីជោគវាសនានៃកិច្ចព្រមព្រៀងនេះ មុនពេលចំណាប់ថ្នូរនៅសល់ ៧៦នាក់ទៀតត្រូវដោះលែង ហើយបានកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរូបនេះបានអំពាវនាវឱ្យដកជនជាតិប៉ាឡេស្ទីនចេញពីដែនដីហ៊ុមព័ទ្ធនោះ និងឱ្យអាមេរិក ជាអ្នកគ្រប់គ្រង។

លោក Trump បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលហោះហើរទៅចូលរួមទស្សនាការប្រកួតកីឡា Super Bowl ថា "ចំណាប់ថ្នូរមើលទៅដូចជាអ្នកទើបរួចជីវិតពីការសម្លាប់រង្គាល។ ស្ថានភាពពួកគេអាក្រក់មើលណាស់ ហើយយើងមិនដឹងថាអាចទ្រាំមើលបែបនេះបានយូរប៉ុណ្ណាទេ នៅពេលណាមួយយើងនឹងអស់ភាពអត់ធ្មត់មិនខាន"។

គួរបញ្ជាក់ថា បុរសចំណាប់ថ្នូរទាំងបីនាក់នោះបានបង្ហាញខ្លួនក្នុងស្ថានភាពទ្រុឌទ្រោមជាងចំណាប់ថ្នូរ ១៨នាក់ផ្សេងទៀតដែលត្រូវបានដោះលែងពីមុន នៅក្រោមបទឈប់បាញ់ក្នុងខែមករា នៃសង្រ្គាមហ្កាហ្សាដ៏បង្ហូរឈាមជាង ១៥ខែ។ អ្នកទោសប៉ាឡេស្ទីនជាច្រើននាក់ដែលអ៊ីស្រាអែលបានដោះលែងក៏មានរូបរាងស្គមស្គាំងស្លេកស្លាំងដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        64
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        60
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm