ពលរដ្ឋ និងភ្ញៀវជាតិអន្តរជាតិជាច្រើន បានទៅដើរលេងកម្សាន្ត លើផ្លូវថ្មើរជើងថ្មី (Walk street) ក្នុងសប្តាហ៍ទី២

2025/02/10 04:40:54 pm        154

បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិជាច្រើន បានបន្តនាំគ្នាទៅដើរលេងកម្សាន្ត នៅលើ​ផ្លូវថ្មើរជើងថ្មី (Walk street) ក្នុងសប្តាហ៍ទី២ ។

នាព្រលប់ថ្ងៃអាទិត្រ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ ដែលជាថ្ងៃទី០៤ ក្នុង​សប្តាហ៍​ទី២ នៃការដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងថ្មី (Walk street) គេសង្កេតឃើញកំណើន នៃ​ការចូលទៅដើរលេងកម្សាន្តកាន់តែអ៊ូរអរ និងកុះករបំផុត បន្ទាប់ពីប្រជាពលរដ្ឋ និង​បណ្តា​ភ្ញៀវ​ជាតិ​-អន្តរជាតិ បានទទួលព័ត៌មានកាន់តែទូលំទូលាយ អំពីការ​បើក​ដំណើរ​ការ​ផ្លូវ​ជា​បណ្តោះ​អាសន្ន នៅតំបន់ដែលមានការទាក់ទាញទស្សនីយ៍ភាពដ៏សម្ខាន់ ក្នុងរាជធានីភ្នំពេញមួយនេះ ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ត្បិត២សប្តាហ៍មកនេះ ជា​ការ​ដាក់​ដំណើរការសាកល្បងក៏ពិតមែន ប៉ុន្តែពី១សប្តាហ៍ទៅ១សប្តាហ៍ កំណើន​ទេសចរណ៍​កាន់​តែ​កើន​ឡើង​ជាបន្តបន្ទាប់ ។ ខណះភ្ញៀវកាន់តែមកកម្សាន្តច្រើនផងនោះ កិច្ចការងារ​សន្តិសុខ​សុវត្ថិភាព​ របៀបរៀបរយសាធារណះ ក៏ដូចជាបរិស្ថានអនាម័យ ក៏ជាការងា​រ​ស្នូល​ដ៏​សម្ខាន់​របស់​អាជ្ញាធរ​រាជធានីដែលចាំបាច់ត្រូវគិតគូរ និងរក្សាឱ្យបានផងដែរ ។

ពលរដ្ឋ សម្តែងការពេញចិត្ត និងគាំទ្រ ចំពោះការរៀបចំឱ្យមានផ្លូវង្មើរជើងថ្មីនេះ ដែល​បាន​ផ្តល់​នូវ​ទី​ធ្លា​ដ៏ធំទូលាយ អាចអនុញ្ញាត្តិឱ្យមនុស្សម្នាក់ទូទៅជាច្រើន បានដើរលេងកម្សាន្ត ក៏ដូច​ជា​ហាត់​ប្រាណ នាថ្ងៃល្ងាចឡើងរៀងរាល់ចុងសប្តាហ៍ ដោយមិនព្រួយបារម្ភពីឡាន ឬម៉ូតូ​បើក​ឆ្លង​កាត់​លើ​ដ​​ងផ្លូវ។

សូមបញ្ជាក់ថា ផ្លូវថ្មើរជើងថ្មី (Walk street) នឹងដាក់ឱ្យដំណើរការសាកល្បងតែ០២ថ្ងៃប៉ុណ្ណោះ ក្នុង១សប្តាហ៍ គឺនៅរៀងរាល់ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្រ ។

ការដាក់ឱ្យដំណើរការសាកល្បងក្នុងជំហានដំបូងនេះ គឺត្រូវបិទលំហូរចរាចរណ៍​នៅ​លើ​តីរ​វិថី​ព្រះ​ស៊ីសុវត្ថិ ដោយគិតចាប់ពីវិថីបក្សីចាំក្រុង ( ផ្លូវលេខ៩៤ ) រហូតដល់ខាងមុខព្រះបរមរាជវាំង ក្នុង​ភូមិ​សាស្ត្រខណ្ឌដូនពេញ ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        187
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        160
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm