ពាន Svay Rieng Cup លើកទី៧ ចាប់ផ្ដើមប្រកួតចុងខែនេះ ដោយមាន ៣៣ក្រុមចូលរួម

2025/02/10 05:49:37 pm        237

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៧ នឹងចាប់ផ្ដើមការប្រកួតជម្រុះតាមពូល នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ក្រោយបិទបញ្ចប់ការទទួលពាក្យ និងចាប់ឆ្នោតបែងចែកពូលរួចរាល់ កាលពីចុងសប្ដាហ៍កន្លងទៅ ។

យោងតាមការជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រកួត សម្រាប់រដូវកាលថ្មី នៃពានរង្វាន់បាល់ទាត់ដ៏ធំប្រចាំខេត្តស្វាយរៀង ឆ្នាំនេះ គឺមានបេក្ខភាព ៣៣ក្រុម តំណាងក្រុង-ស្រុកទាំង ៨ ទូទាំងខេត្ត បានចុះឈ្មោះចូលរួមការប្រកួត ពោលគឺមានការថយចុះ ៧ក្រុម បើធៀបកាលពីឆ្នាំមុន ។

ក្នុងចំណោមបេក្ខភាពចូលរួមនេះដែរ ត្រូវបានគណៈកម្មការសម្រេចបែងចែកជ ៨ពូល ដើម្បីធ្វើការប្រកួតជម្រុះ ក្នុងនោះមានពូលA មានក្រុមកាំភ្លើងធំ, ក្រុមភូមិហ៊ីង, ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងក្រុមក្របីព្រៃកោះក្បាន ។ ពូលB មានក្រុមឆ្មាបុងបុង, ក្រុម TEAM យើង, ក្រុម ស.ស.យ.ក ស្រុកកំពង់រោទិ៍ និងក្រុមភូមិកណ្ដាលខាងលិច ។ ពូលC មានក្រុមគោពព្រៃភូមិស្វាយធំ, ក្រុមយុវជនចុងព្រែក, ក្រុម ស.ស.យ.ក ស្រុករមាសហែក និងក្រុមយុវជន U18 ព្រះខ័នរាជស្វាយរៀង ។

ចំណែកពូលD មានក្រុមសាកលវិទ្យាល័យខេត្តស្វាយរៀង, ក្រុមយុវជនសាមគ្គី, ក្រុម United SEZ និងក្រុមពពែកអេហ្វស៊ី ។ ពូលE មានក្រុម ស.ស.យ.ក ស្រុកចន្ទ្រា, ក្រុមយុវជនគគីសោម, ក្រុមសាមគ្គីកីឡា និងក្រុមស្វាយទាបអេហ្វស៊ី ។ ពូលF មានក្រុមបក្សីស្វាយរៀង, ក្រុមសំរោងចេកអេហ្វស៊ី, ក្រុមខ្ញីចាស់ជីភូ និងក្រុមលីងគួយអេហ្វស៊ី ។ ពូលG មានក្រុមសាលចំរើនសូនីតា, ក្រុមស៊ាំម៉ូរ៉ៃភូមិតាកឹង, ក្រុម CRS Sports និងក្រុមយុវជនខ្មែរខេមរា និងពូលH មានក្រុមមេសរថ្ងកអេហ្វស៊ី, ក្រុម ស.ស.យ.ក ឃុំត្នោត, ក្រុមភូមិយើងអេហ្វស៊ី, ក្រុមហនុមានពោធិ៍ថ្មី និងក្រុមយុវជនជីភូ ។

សម្រាប់ការប្រកួតជម្រុះតាមពូលនីមួយៗ ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី២២ ខែកុម្ភៈខាងមុខនេះ នឹងប្រព្រឹត្តទៅ នៅទីលានវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ដែលប្រកួតរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ក្នុងនោះ ១ថ្ងៃមាន ៣ប្រកួត ។ បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុ ក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងត្រូវឡើងទៅប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ដើម្បីបន្ដការប្រកួតចម្រាញ់រកក្រុមខ្លាំងឡើងវគ្គបន្ដបន្ទាប់ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីកំណត់ក្រុមជើងឯកតែម្ដង ។

គួរដឹងថា ពានរង្វាន់ Svay Rieng Cup គឺជាពានដ៏ធំប្រចាំឆ្នាំ ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង មុនឯកឧត្តមបន្ដពង្រីកការរៀបចំព្រឹត្តិការណ៍បាល់ទាត់លក្ខណៈមហាជន នារី និងយុវជនជាច្រើនទៀត ។ កាលពីរដូវកាលមុន ពានរង្វាន់ Svay Rieng Cup គឺមាន ៤០ក្រុមចូលរួម ខណៈក្រុមស្នងការនគរបាលខេត្តស្វាយរៀង បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុម ស.ស.យ.ក ក្រុងបាវិត ដោយលទ្ធផល ៤-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        87
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        100
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm