រដ្ឋមន្ត្រីប្រចាំរដ្ឋ Manipur ដែលហែកហួរដោយអំពើហិង្សារបស់ប្រទេសឥណ្ឌា លាលែងពីតំណែង

2025/02/10 06:25:31 pm        77

រដ្ឋមន្ត្រីប្រចាំរដ្ឋ Manipur ភាគឦសានប្រទេសឥណ្ឌា បានលាលែងពីតំណែង កាលពីថ្ងៃអាទិត្យ ដោយចុះចាញ់ចំពោះសម្ពាធដើម្បីឲ្យលោកលាលែងពីតំណែង ក្នុងពេលមានការប៉ះទង្គិចគ្នារវាងជនជាតិភាគតិចដែលនៅតែបន្ត បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៥០នាក់ស្លាប់ ចាប់តាំងជម្លោះបានផ្ទុះឡើងជិត២ឆ្នាំមកនេះ។

លោក N Biren Singh សមាជិកនៃគណបក្ស Bharatiya Janata (BJP) របស់នាយករដ្ឋមន្ត្រី លោក Narendra Modi បានដាក់ស្នើលាលែងពីតំណែងរបស់លោកទៅកាន់អភិបាលរដ្ឋ ក្នុងទីក្រុង Imphal មួយថ្ងៃ មុនសម័យប្រជុំសភា។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា អភិបាលរដ្ឋបានទទួលយកការលាលែងពីតំណែងរបស់លោក Singh ហើយបានស្នើសុំឱ្យលោក បន្តរហូតដល់ការរៀបចំជំនួស ត្រូវបានធ្វើឡើង។

ការលាលែងពីតំណែងរបស់លោក Singh ធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាខ្លាំង រវាងសហគមន៍ Meitei និងជនជាតិភាគតិច Kuki ជុំវិញអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាការងារ។ ជម្លោះនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៥០នាក់ស្លាប់និងមនុស្ស៦០០.០០០នាក់ភៀសខ្លួនចេញ ដោយសារតែអំពើហិង្សាជាបន្តបន្ទាប់។

ក្រុមជនជាតិភាគតិច Kuki បានចោទប្រកាន់លោក Singh ជាយូរមកហើយពីភាពលំអៀងរបស់លោកទៅរកសហគមន៍ Meitei ហើយបានទាមទារឱ្យដកលោកចេញចាប់តាំងពីជម្លោះបានចាប់ផ្តើម។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm