ទំហំជួញដូរមូលបត្រមានជាង២០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃក្នុងឆ្នាំ២០២១

2021/11/15 06:56:40 pm        275

ភ្នំពេញ ៖ ការជួញដូរមូលបត្រកម្មសិទ្ធ និងមូលបត្របំណុល នៅផ្សារមូលបត្រកម្ពុជា មានទំហំជាមធ្យមជាង២០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃក្នុងឆ្នាំ២០២១ កើនឡើងពីទំហំជួញដូរជាមធ្យម កាលពីឆ្នាំ២០២០ កន្លងទៅ។ គិតត្រឹម១០ខែ ឆ្នាំ២០២១ ទំហំជួយដូរនៅផ្សារមូលបត្រកម្ពុជា បានកើនឡើង បើទោះជាឆ្នាំ​២០២១នេះ ​ផលប៉ះពាល់ដោយវិបត្តិកូវីដ១៩។

យោងតាមរបាយការណ៍ពីផ្សារមូលបត្រកម្ពុជា ឆ្នាំ២០២១ ការជួយដូរជាមធ្យម មានជាង ២០ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ ធៀបនឹងទំហំជួយដូរជាមធ្យមប្រចាំថ្ងៃ កាលពីឆ្នាំ២០២០ មានជាង១១ម៉ឺនដុល្លារ។

ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកានេះថា ទំហំ​នៃការជួញដូរសរុប​ មានការកើនឡើងជាលំដាប់បន្ទាប់ពីធ្លាក់ចុះ​បន្តិចបន្តួច​នៅឆ្នាំ២០២០។ ក្នុងឆ្នាំ២០១៨ ទំហំ​ជួញ​ដូរសរុប​មានតែជាង ៦លានដុល្លារ ឆ្នាំ២០១៩ ​ឡើងដល់ ​៣៧លានដុល្លារ ឆ្នាំ២០២០ ធ្លាក់​ចុះមកត្រឹម ២៨លានដុល្លារ។​ ដោយឡែកក្នុងឆ្នាំ២០២១ គិតត្រឹម១០ខែដំបូង ការ​ជួញដូរ​សរុបបានកើនឡើងដល់ ជាង៣៣លានដុល្លារ។

បើតាមឯកឧត្តម ហុង សុហួរ ​ចាប់តាំងពីដំណើរការផ្សារមូលបត្រ ​ក្រុមហ៊ុន​ចុះបញ្ជីទាំងភាគហ៊ុន និង​សញ្ញាប័ណ្ណបានប្រមូលទុនពីផ្សារមូលបត្រសរុបចំនួនជិត២៧៨លនដុល្លារ​ ។ ក្នុងនោះ ក្រុមហ៊ុនចុះបញ្ជីភាគហ៊ុន ប្រមូលទុនបានចំនួន ១១៥ដុល្លារ។

ផ្សារមូលបត្រកម្ពុជា រំពឹងថា នឹងទទួលក្រុមហ៊ុនមកចុះបញ្ជី មួយ ឬពីរក្រុមហ៊ុនបន្ថែមទៀត និង​នៅឆ្នាំ២០២២ ​ផ្សារមូលបត្រកម្ពុជា ​រំពឹងថានឹងទទួលក្រុមហ៊ុនថ្មីចំនួន ៥ ឬ៦ ទៀត មកចុះបញ្ជីផ្សារមូលបត្រ។

ឯកឧត្តម ហុង សុហួរ​ ពន្យល់ថា ការទទួលបានក្រុមហ៊ុនថ្មីៗចុះបញ្ជី បង្ហាញឱ្យឃើញថា វិស័យ​ឯកជន​ស្គាល់​អំពីទីផ្សារមូលបត្រកាន់តែច្រើន ស្គាល់អំពីផលប្រយោជន៍ដែលអាច​ទទួល​បាន​ពី​វិស័យ​មូលបត្រ​ ទាំងជាដើមទុន ​ទាំងកេរ្តិ៍ឈ្មោះ នៅពេលក្លាយជាក្រុមហ៊ុនចុះបញ្ជី​នៅ​លើ​ផ្សារហ៊ុន។

បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា មានក្រុមងហ៊ុនចុះបញ្ជីចំនួន ១៣ក្រុមហ៊ុន ​ក្នុងនោះ ៧ក្រុមហ៊ុនជាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុន ​និង៦ក្រុមហ៊ុន ​ជាក្រុមហ៊ុនចុះបញ្ជីសញ្ញាប័ណ្ណ (ឬមូលបត្របំណុល)៕

អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm