ប្រទេសនៅមជ្ឈិមបូព៌ា ថ្កោលទោសការអត្ថាធិប្បាយអំពីការបង្កើតរដ្ឋប៉ាឡេស្ទីន ក្នុងទឹកដីអារ៉ាប៊ីសាអ៊ូឌីត

2025/02/10 09:45:56 pm        78

ប្រទេសជាច្រើននៅមជ្ឈិមបូព៌ាកាលពីថ្ងៃអាទិត្យ បានថ្កោលទោសចំពោះការលើកឡើងរបស់នាយករដ្ឋ មន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ស្តីពីការបង្កើតរដ្ឋប៉ាឡេស្ទីន នៅលើទឹកដីអារ៉ាប៊ីសាអ៊ូឌីត។

ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ ដែលធ្វើឡើងក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃព្រហស្បតិ៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Channel 14 របស់អ៊ីស្រាអែល បានផ្តល់យោបល់ថា៖«អារ៉ាប៊ីសាអ៊ូឌីត អាចបង្កើតរដ្ឋប៉ាឡេស្ទីន នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយសារពួកគេមានដីច្រើន នៅទីនោះ»។

ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ព្រះរាជាណាចក្រនេះបដិសេធសេចក្តីថ្លែងការណ៍បែបនេះ ដែលមានគោលបំណងបង្វែរការយកចិត្តទុកដាក់ចេញពី«ឧក្រិដ្ឋកម្មជាបន្តបន្ទាប់» ដែលប្រព្រឹត្តដោយអ៊ីស្រាអែល។

ព្រះរាជាណាចក្រនេះ បានសង្កត់ធ្ងន់ថា ប្រជាជនប៉ាឡេស្ទីន មានសិទ្ធិលើទឹកដីរបស់ពួកគេ ហើយសន្តិភាពយូរអង្វែង អាចសម្រេចបាន ដោយការត្រឡប់ទៅរកហេតុផល និងទទួលយកគោលការណ៍នៃទំនាក់ទំនងសន្តិសហវិជ្ជមាន តាមរយៈដំណោះស្រាយរដ្ឋពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៊ីរ៉ាក់ បានលើកឡើងថា ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់អារ៉ាប៊ីសាអ៊ូឌីត និងជាការរំលោភលើសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន បន្ថែមពីលើការរំលោភលើវិធាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        75
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        73
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm