កម្ពុជា-ថៃ សន្យាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការទប់ស្កាត់ និងបង្ក្រាប​បទល្មើស​គ្រឿងញៀន

2025/02/10 10:56:52 pm        199

រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានប្រកាសប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និ​ង​ផ្លាស់​ប្ដូរ​ព័ត៌មានឲ្យគ្នាទៅវិញទៅមកបន្ថែមទៀតក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ខុស​ច្បាប់​ខណៈ​បញ្ហានេះ​ត្រូ​វ​បាន​ភាគី​ទាំង​ពីរ​ចាត់​ទុក​ថា​ជាករណី​មួយ​ដ៏​ស្មុគ​ស្មាញនោះ។

ការប្តេជ្ញារបស់ភាគីទាំងពីរនេះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥​នេះ​​នៅ​ទីស្តីកា​រគណៈរដ្ឋមន្រ្តី ក្នុងឱកាសជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជា​មួយ​ឧត្តម​សេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ អគ្គលេខាធិការ​នៃ​ការិយាល័យ​ក្រុម​ប្រឹក្សា​ត្រួត​ពិនិ​​ត្យ​គ្រឿង​ញៀន​ថៃ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះ លោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ​បាន​សម្ដែង​នូវ​ការ​កោត​សរសើរ​ចំពោះ​សមិទ្ធផល​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​កម្ពុជា​នា​ពេលក​ន្លង​មក ពិសេសភាពជោគជ័យលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ឆ្នាំ​២០២៤ ក្នុងនោះបានបង្ក្រាបបទល្មើសគ្រឿងញៀន រឹបអូសសារធាតុញៀន និងសារធាតុគីមីផ្សំ ព្រម​ទាំងអនុវត្តវិធានការបង្ការទប់ស្កាត់ និងផ្សព្វផ្សាយអប់រំយ៉ាងមានប្រសិទ្ធភាពជាដើម។

នៅ​ចំពោះមុខឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន លោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍​បុណ្យក៏​បានលើកឡើងអំពីការចាប់អារម្មណ៍ចំពោះវិធីសាស្ដ្រ របស់អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំ​ង​គ្រឿង​ញៀន ក្រោមការដឹកនាំរបស់ឯកឧត្តមសន្ដិបណ្ឌិត ដែលទទួលបាននូវប្រសិទ្ធភាពជាច្រើន រួម​ទាំងការបង្កើត App NoDrug ជាដើម។ កម្មវិធី ឬ App NoDrug បាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ការ​អប់​រំ​តាម​ប្រព័ន្ធឌីជីថល និងជាមធ្យោបាយមួយ​ដ៏មាន​ប្រសិទ្ធភាព​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​រាយការណ៍ ដើម្បីលុបបំបាត់ករណីគ្រឿងញៀននៅក្នុងសហគមន៍នោះ។ បន្ថែម​ពី​នេះ​ទៀត​លោក​ឧត្តម​សេនីយ៍ឯកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នាពេលកន្លង​មក​លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទប់ស្កាត់ការលួចឆ្លងដែនគ្រឿងញៀនខុសច្បាប់ និង​ការផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមកផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន បានថ្លែង​អំណរ​គុណ​ដល់ភាគីថៃ ដែលជាមិត្តដ៏ល្អ និងបានជួយគ្នាលើគ្រប់វិស័យ។ ដោយឡែកចំពោះការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ភាគីថៃបានដើរតួនាទីយ៉ាងសំខាន់ដល់កម្ពុជា ទាំងការងារជំនាញការផ្លាស់ប្ដូរព័ត៌មានការងារជំនួយសម្ភារបច្ចេកទេស។ ជាក់ស្ដែងជំនួយសម្ភារឧបករណ៍បច្ចេកទេសនៅថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញអំពីការគិតគូររបស់ភាគីថៃ មកលើកម្ពុជា ហើយជំនួយទាំងអស់នេះប្រៀបដូចភាគីថៃ ចូលរួមជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសកម្ពុជាយ៉ាងដូច្នេះដែរ។

កិច្ចជំនួបនោះដែរឯកឧត្តម សន្ដិបណ្ឌិតនេត សាវឿន ក៏បានរំលេចអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាវិស័យអាទិភាពមួយ ក្នុងនោះមានក្បាលម៉ាស៊ីនដឹកនាំដ៏រឹងមាំ និងមានការចូលរួមពីគ្រប់វិស័យ គ្រប់ក្រសួងស្ថាប័នទាំងអស់ ដើម្បីធ្វើឲ្យការងារនេះកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងបញ្ហាក្នុងសហគមន៍ បានទាន់ពេលវេលា។

សូមបញ្ជាក់ថា ក្រៅពីជំនួបនោះឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ក៏បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្ដ និងឧបករណ៍តេស្ដរកសារធាតុញៀនតាមទឹកមូត្រ ដែលធ្វើឡើងដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ផានុរ៉ាត់ លក្ខណ៍បុណ្យ អគ្គលេខាធិការ នៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        198
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        179
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm