ជំនន់ទឹកភ្លៀងវាយប្រហារស្រុករុក្ខគិរី បង្ខំឱ្យពលរដ្ឋ១០០គ្រួសារ ភៀសខ្លួនទៅរកទីទួលសុវត្ថិភាព

2021/11/15 07:31:22 pm        1.8 K

បាត់ដំបង ៖ ​អភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង លោកស្រី ប៊ិន បូឡែន បានឲ្យដឹងថា ប្រជាពលរដ្ឋជិត១០០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ដោយសារជំនន់ទឹកភ្លៀង។

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ប៊ិន បូឡែន បានបញ្ជាក់ថា “ក្រុមការងារបាន ជម្លៀសប្រជាពលរដ្ឋ៩៨គ្រួសារ ក្នុងភូមិឈូក ភូមិកម្រែង និងភូមិច្រាំងខ្ពស់ ទៅកាន់​ទីទួល​សុវត្ថិភាព ដោយសារបញ្ហាជំនន់ទឹកភ្លៀង ដែលបានធ្វើឲ្យលិចលង់ផ្លូវថ្នល់ ស្ពាន និងប៉ះពាល់ដល់​ទំនប់សម្រាប់ទប់ ទឹកមួយចំនួន។ តែមកដល់ពេលនេះ ពលរដ្ឋពីរភូមិបានវិលត្រឡប់ទៅផ្ទះវិញ​ហើយ ​ដែលមានភូមិកម្រែង​ និងភូមិច្រាំងខ្ពស់ ​ដោយឡែកនៅភូមិឈូក ​ត្រង់ចំណុចបឹងតាសុខ ប្រជាពលរដ្ឋ បន្តនៅទីទួលសុវត្ថិភាព ចំនួន៦៥គ្រួសារ។

បន្ថែមពីលើនេះ ជំនន់ទឹកភ្លៀងនេះក៏មានការជន់លិចកំណាត់ផ្លូវ​ និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ មួយចំនួន ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សីផងដែរ។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកានេះ អភិបាលស្រុករុក្ខគិរី បានជូនដំណឹង ​ដល់ប្រជាពលរដ្ឋរស់នៅតាម បណ្ដោយដងស្ទឹង ​នៅក្នុងស្រុករុក្ខគិរី ​និងស្រុកមោងឫស្សី ​ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការហក់ឡើងយ៉ាងគំហុកនូវទឹកក្នុងទំនប់អាងបាសាក់៕

អត្ថបទ៖ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        400
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        429
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        556

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm