រាជរដ្ឋាភិបាលនៅតែបន្តពិនិត្យលទ្ធអន្តរាគមន៍លើវិស័យទេសចរណ៍ ទោះបីចំនួនភ្ញៀវបានហក់ឡើងក៏ដោយ

2025/02/10 11:37:29 pm        111

ភ្នំពេញ ៖ រាជរដ្ឋាភិបាលនៅតែបន្តលើកទឹកចិត្ត និងពិនិត្យលទ្ធក្នុងការបន្តលើវិធានការអន្តរាគមន៍ ដើម្បីជួយស្ដារវិស័យទេសចរណ៍ ចំពោះ សហគ្រាសដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាប ទោះបីបច្ចុប្បន្នចំនួនទេសចរណ៍នៅខេត្តសៀបរាប បានហក់ឡើងខ្ពស់ជាង ២០២៣ កន្លងក៏ដោយ។  

​ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង វេទិកាស្តីពីការគ្រប់គ្រងមីក្រូហិរញ្ញ វត្ថុ និងច្បាប់ថវិកាឆ្នាំ ២០២៥ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា ជុំវិញវិស័យទេសចរណ៍នេះ មកដល់បច្ចុប្បន្នឃើញថា កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងភ្ញៀវរទេសចរណ៍ដែលមកតាមជើងហោះហើរ នៃព្រលានយន្តហោះ អន្តរជាតិភ្នំពេញ បានកំពុងកើនឡើងដូចមុនវិបត្តិជំងឺកូវីដ-១៩ ។ ចំណែកសម្រាប់ខេត្តសៀមរាប ការលក់សំបុត្រចូលទស្សនានៅមុនវិបត្តិ ជំងឺកូវីដ-១៩ មានចំនួន ២,២ លាននាក់ ខណៈនៅក្នុងឆ្នាំ ២០២៤ កន្លងនេះការលក់សំបុត្រចូលទស្សនានៅខេត្តសៀមរាប បានត្រឹម ជាង ១ លាននាក់ប៉ុណ្ណោះ ក្នុងនោះអ្នកទេសចរណ៍មកពីអឺរ៉ុប និងអាមេរិក គឺបានចូលមកដូចឆ្នាំ ២០១៩ ខណៈភ្ញៀវទេសចិននៅមាន កម្រិតនៅឡើយ។

ឯកឧត្តមបណ្ឌិត បន្តថា ទាក់ទិនភ្ញៀវទេសអន្តរជាតិនេះ សម្រាប់ខេត្តសៀមរាបនៅឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរ ក្នុងរង្វង់ ៨០ ម៉ឺននាក់ប៉ុណ្ណោះ ខណៈនៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវវទេសចរណ៍អន្តរជាតិបានជាង ១ លាននាក់ ដែលនេះ គឺជាចំនួនមួយដែលកើនឡើងគួរកត់សម្គាល់ ។ តែទោះបីចំនួននេះបានហក់ឡើងយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែបន្តលើក ទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ដោយក្នុងនោះអនុវត្តចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារ ទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាប ហើយបញ្ហានេះ រាជរដ្ឋាភិបាលនៅតែបន្តពិនិត្យ និងវាយតម្លៃ ក្នុងនោះប្រសិនស្ថានភាពមិនល្អប្រសើរ រាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធក្នុងការបន្ត ដើម្បីលើកទឹកចិត្តបន្ថែម។

សូមបញ្ជាកថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កន្លងមកនេះ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យ ទេសចរណ៍ នៅខេត្តសៀមរាប ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ។ ចំពោះការលើកទឹកចិត្តពន្ធដារនេះរួមមាន៖ លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករ លើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែ កក្កដា ឆ្នាំ ២០២៤ រហូតដល់ដំណាច់ខែ មិថុនា ឆ្នាំ២០២៥ ។ លើកលែងពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៤ ។ ចំពោះប្រាក់រំដោះពន្ធលើ ប្រាក់ចំណូល ដែលសហគ្រាសបានបង់រួច នឹងត្រូវបានអនុញ្ញាតជា ឥណទានពន្ធ សម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៥, និងមិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm