លោក Trump៖ សហរដ្ឋអាមេរិកប្រហែលជាមានបំណុលតិចជាងការគិត ដោយសារតែការក្លែងបន្លំ

2025/02/10 11:52:10 pm        80

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ (ទី៩ ខែកុម្ភៈ) បានលើកឡើងថា សហរដ្ឋអាមេរិក អាចនឹងជំពាក់បំណុលមិនច្រើនដូចការគិតនោះទេ ហើយបាននិយាយថា វាអាចបណ្តាលមកពីការក្លែងបន្លំ ទាក់ទងនឹងការសងបំណុល។

លោក Trump បានធ្វើការអត្ថាធិប្បាយរបស់លោកបែបនេះទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One ខណៈពេលដែលកំពុងហោះហើរទៅមើលកម្មវិធីប្រកួត Super Bowl ក្នុងទីក្រុង New Orleans។

គួរបញ្ជាក់ថា បើយោងតាមរតនាគាររបស់សហរដ្ឋអាមេរិក ដែលដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក បានឲ្យដឹងថា បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានបំណុលសាធារណៈចំនួន ៣៧សែនកោដិដុល្លារ ដែលមិនទាន់សង។

លោក Trump បានប្រគល់ភារកិច្ចឲ្យលោកមហាសេដ្ឋី Elon Musk រុះរើរដ្ឋាភិបាលសហព័ន្ធទ្រង់ទ្រាយធំ ដែលបានបង្កឲ្យមានការតវ៉ាតាមដងផ្លូវក្នុងទីក្រុងវ៉ាស៊ីនតោន និងការចោទប្រកាន់ថា រដ្ឋបាលរបស់លោក Trump កំពុងបំពានច្បាប់។ កាលថ្ងៃទី៩ ខែកុម្ភៈ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា៖ «យើងកំពុងពិនិត្យមើលរតនាគារ។ វាអាចមានបញ្ហា។ អ្នកបានដឹងអំពីរឿងនោះពីរតនាគារ ហើយនោះអាចជាបញ្ហាគួរឲ្យចាប់អារម្មណ៍»។

លោក Trump បានបន្ថែមពាក់ព័ន្ធនឹងរតនាគារថា៖ «វាអាចមានរឿងជាច្រើនដែលមិនត្រូវបានរាប់បញ្ចូល។ ម្យ៉ាងវិញទៀត ករណីមួយចំនួនដែលយើងកំពុងរកឃើញ គឺជាការក្លែងបន្លំ ដូច្នេះប្រហែលជាយើងមានបំណុលតិចជាងការគិតរបស់យើង»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm