កម្ពុជា ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប នៅចុងខែនេះ

2021/11/15 07:49:31 pm        384

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។ ក្នុងឱកាសដែរក្រេសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពអឺរ៉ុប(EU) និងមូលនិធិអាស៊ី អឺរ៉ុប នឹងរៀបចំមហោស្រពវប្បធម៌អាស៊ី អឺរ៉ុប ដែលជាព្រឹតិ្តការណ៍អមផ្លូវ ការមួយ ក្នុងចំណោមព្រឹតិ្តការណ៍អមផ្សេងៗទៀត នៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការ ផ្លាស់ប្តូរសិល្បៈរវាងអាស៊ី និងអឺរ៉ុប។

ក្នុងសនិ្នសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណង​វប្បធម៌» “Asia and Europe: Cultures Connect” ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១។

ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» ការច្នៃប្រឌិត និងភាពចម្រុះ នៃវប្បធម៌អាស៊ី និងអឺរ៉ុប ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅក្នុងមហោស្រព​វប្បធម៌អាស៊ី និងអឺរ៉ុប ជាមួយនឹងសិល្បៈទស្សនីយភាពច្រើនទម្រង់ ការតាំងពិព័រណ៍ ការចាក់​បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សា។ តាមរយៈតន្រ្តី របាំ ល្ខោន អក្សរសិល្ប៍ ស្ថាបត្យកម្ម វិចិត្រសិល្បៈ និងភាពយន្ត បាននាំមកនូវកិច្ចសន្ទនាកាន់តែប្រសើរឡើងរវាងប្រទេសទាំង៥១ នៅអាស៊ី និងអឺរ៉ុប ដែលជាចំណងទំនាក់ទំនង នៃទ្វីបទាំងពីរ។

ទន្ទឹមគ្នានោះដែរលោក ទិហាមៀ ហ្ស៊ីកា អនុប្រធានបេសកកម្មការទូត ប្រធានផ្នែកកិច្ចការ​នយោបាយ និងព័ត៌មាន នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍មហោស្រពនេះ គឺជាការរឹតចំណងនូវសាមគ្គីភាពរវាងប្រទេស នៃទ្វីបទាំងពីរ ដែលជម្រុញឲ្យកិច្ចសហប្រតិបតិ្តការកាន់​តែមានភាពប្រសើរឡើងរវាងប្រជាជននៃទ្វីបទាំងពីរ។ អ្វីដែលយើងសម្រេចបាននាពេលសព្វថ្ងៃនេះ គឺមានភាពគួរឲ្យកត់សម្គាល់។

នៅក្នុងឆ្នាំនេះ សហភាពអឺរ៉ុប បានធ្វើការរៀបចំនូវព្រឹតិ្តការណ៍មហោស្រពវប្បធម៌ អាស៊ី និងអឺរ៉ុប ឆ្នាំ២០២១ ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។ ហើយយើងសង្កេតឃើញថាភាពសម្បូរបែបនៃវប្បធម៌ដ៏ចម្រុះរវាងប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី ដែលរួមបញ្ចូលនូវភាពច្នៃប្រឌិតផ្សេងៗរវាងសិល្បករនៃទ្វីបទាំងពីរ។ ហើយសកម្មភាពនៅក្នុងមហោស្រពនេះ គឺមានដំណាក់រួម ក្នុងពេលជាមួយគ្នា នៅទីក្រុងព្រុចសែល ក្នុងទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ហើយក៏នៅក្នុងព្រះរាជាណាចក្រកម្ពុជា​ដោយ​ផ្ទាល់ផងដែរ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ដែលមានព្រឹតិ្តការណ៍តាមរយៈកម្មវិធីប្រព័ន្ធអនឡាញន៍។

ជាមួយគ្នានោះដែរ លោក ឯក ប៊ុនថា អគ្គនាយករងតំណាងអគ្គនាយកបច្ចេកទេសវប្បធម៌ ទទួលរួម​លើកិច្ច​ការទស្សនីភាព ពិពរណ៍ និងភាពយន្ត បានបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃ នៃមហោស្រព ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២១ ព្រឹតិ្តការណ៍សិល្បៈតំណាងឲ្យដៃគូអាស៊ី និងអឺរ៉ុប ជាង២០ រួមមាន ការសំដែងរបាំ និងល្ខោន ការប្រគុំតន្រី្ត សិល្បៈសូនរូប ការតាំងពិព័រណ៍ និងវេទិកា ពិភាក្សាជាមួយសិល្បករ និងត្រូវបានបង្ហាញជាផ្លូវការលើគេហទំព័រ WWW.ASEMculturalfestival. com ។ កម្មវិធីផ្ទាល់នៅនឹងកន្លែងនៃមហោស្រពនេះរួមមាន ការតាំងពិព័រណ៍សិល្បៈចំនួន៦គម្រោង ដែលរៀបចំនៅសារមនី្ទរជាតិ និងការបញ្ចាំងខ្សែភាពយន្តចំនួន០៤ នៅរោងភាពយន្តMajor Cineplex នៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាវេទិការអន្តររដ្ឋាភិបាលមួយ ដែលត្រូវបាន​បង្កើត​ឡើងក្នុងឆ្នាំ១៩៩៦ ដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបតិ្តការរវាងអាស៊ី និងអឺរ៉ុប។ បច្ចុប្បន្នមានប្រទេសដៃគូចំនួន៥១ ដែលក្នុងនោះមាន៣០ ជាប្រទេសអឺរ៉ុប និង២១ ជាប្រទេសអាស៊ី រួមជាមួយនឹងសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន ដែលបង្កើតបាន​ជាដៃគូសរុបចំនួន៥៣៕

អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm