ការកាត់ក្តីលោក Yoon ឈានចូលដល់ដំណាក់កាលចុងក្រោយ ខណៈសាលក្រម រំពឹងចេញនៅខែមីនា

2025/02/11 02:22:39 am        63


ការកាត់ក្តី ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ទម្លាក់តំណែងរបស់លោកប្រធានាធិបតី Yoon Suk Yeol បានឈានចូលដល់ដំណាក់កាលចុងក្រោយ ក្នុងសប្តាហ៍នេះ ដោយនៅសល់តែសវនាការផ្លូវការចំនួន ២ទៀតប៉ុណ្ណោះ ហើយមជ្ឈដ្ឋានអ្នកច្បាប់ រំពឹងថា សាលក្រមនឹងត្រូវចេញនៅពាក់កណ្តាលខែមីនា។

តុលាការធម្មនុញ្ញ នឹងបើកសវនាការលើកទី៧ និងទី៨ នៅថ្ងៃទី១១ ខែកុម្ភៈ និងថ្ងៃទី១៣ ខែកុម្ភៈ ដោយសាកសួរសាក្សីចំនួន ៨នាក់។ ទោះបីជាអាចនឹងមានការគ្រោងទុកនូវសវនាការបន្ថែមទៀត ក៏វាទំនងជាថា តុលាការនឹងបញ្ចប់នីតិវិធី នៅដំណាច់ខែកុម្ភៈ និងចេញសេចក្តីសម្រេចលើការចោទប្រកាន់ទម្លាក់តំណែង ចំពោះលោក Yoon នៅក្នុងខែមីនា។

នៅថ្ងៃចន្ទ (ទី១០ ខែកុម្ភៈ) នេះ អ្នកនាំពាក្យរបស់តុលាការ លោក Cheon Jae-hyun បានប្រាប់អ្នកសារព័ត៌មានថា៖ «មិនមានការគ្រោងទុកនូវសវនាការបន្ថែមនោះទេ គិតត្រឹមពេលនេះ»។

ប៉ុន្តែអ្នកខ្លះប៉ាន់ស្មានថា យ៉ាងហោចណាស់ដំណើរការជំនុំជម្រះក្ដីចំនួន ២ទៀត អាចត្រូវបានបន្ថែម ដោយកោះហៅនាយករដ្ឋមន្ត្រី លោក Han Duck-soo ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង និងមន្ត្រីទីបញ្ជាការប្រឆាំងចារកម្មការពារជាតិ លោក Lee Kyung-min ដែលមិនទាន់បានផ្តល់សក្ខីកម្មនៅឡើយ។

រហូតមកដល់ពេលនេះ តុលាការជាន់ខ្ពស់របស់ប្រទេស បានបើកសវនាការដំណាក់កាលបឋមចំនួន ២ដងហើយ និងសវនាការផ្លូវការចំនួន ៦ដង ចាប់តាំងពីរដ្ឋសភា បានចោទប្រកាន់ទម្លាក់តំណែងលោក Yoon កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ នាឆ្នាំនោះ។ លោក Yoon បានចូលរួមរាល់សវនាការ ចាប់តាំងពីដំណាក់កាលលើកទី៣ កាលថ្ងៃទី២១ ខែមករា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        10
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm