នាយករដ្ឋមន្ត្រី​ប៉ូឡូញ​ជំរុញ​ឲ្យ​អង្គការ​ណា​តូ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ដោះ​ស្រាយ​វិបត្តិ​ព្រំដែន

2021/11/15 09:29:46 pm        601

ប៉ូឡូញ៖ នាយករដ្ឋមន្ត្រី​ប៉ូឡូញ​លោក Mateusz Morawiecki បាន​អំពាវនាវ​ដល់​អង្គការ​ណា​តូចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ដោះស្រាយ​វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​តាម​ព្រំដែន​អឺរ៉ុប ខណៈ​ក្រុម​អ្នក​ស្វែង​រក​សុំ​សិទ្ធិ​ជ្រកកោន​រាប់​សិប​នាក់ ​ត្រូវ​គេ​រាយការណ៍​ថា​វាយ​បំបែក​របង​ការពារឆ្លងកាត់របស់​ប្រទេស​ប៉ូឡូញជាមួយ​បេឡា​រុស​។

​លោក Morawiecki បាន​និយាយ​ថា ប្រទេស​ប៉ូឡូញ លី​ទុយ​អា​នី និង​ឡា​ត​វីអាច​សុំ​ការ​ប្រឹក្សា​យោបល់​ក្រោម​មាត្រា​ទី​៤ នៃ​ជំពូក​របស់​អង្គការ​ណា​តូ ដែល​បង្ហាញ​ថា ពួកគេ​ជឿ​ថា សុចរិត​ភាព​ដែនដី ឯករាជ្យ​ភាព​ខាង​នយោបាយ ឬ​សន្តិសុខ​ត្រូវ​បាន​រង​ការ​គំរាម​។ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​បាន​ព្រមាន​ថា ភាព​តានតឹង​ដែល​ចេះតែ​កើន​ឡើង​នៅ​តាម​ព្រំដែន​ អាច​ឈាន​ទៅ​រក​ជម្លោះ​ជាមួយ​ប្រទេស​បេឡា​រុស ដែល​ប្រធានាធិបតីលោក Alexander Lukashenko ត្រូវបានរងការ​ចោទ​ប្រកាន់​ថា ​លោក​ជា​អ្នក​ជំរុញ​ឲ្យ​មនុស្ស​រាប់ពាន់​នាក់​មក​ពី​មជ្ឈិមបូព៌ា​ធ្វើដំណើរ ​ឬ​ទៅកាន់​តំបន់​ព្រំដែន​នានា​របស់​សហភាព​អឺរ៉ុប​។

ប្រទេស​បេឡា​រុស និង​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​ខ្លួន​គឺ​ប្រទេស​រុស្ស៊ីអាច​នឹង​មាន​ប្រតិកម្ម​ខ្លាំង ​ចំពោះ​ដំណឹង​ថ្មី​ស្ដីពី​ការ​ពង្រាយ​កម្លាំង​របស់​ណា​តូទៅកាន់​អឺរ៉ុប​ខាងកើត​។ នៅ​សប្ដាហ៍​នេះ​ប្រទេស​រុស្ស៊ីបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក ដែល​មាន​សមត្ថភាព​បំពាក់​នុយក្លេអ៊ែរ និង​ទាហាន​ប៉ា​រ៉ាក្នុង​បេសកកម្ម​ហ្វឹកហាត់​ទៅកាន់​ប្រទេស​បេឡា​រុស ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​បាន​សាកល្បង​ប្រព័ន្ធ​ការពារ​ដែនអាកាស​រួមគ្នា​របស់​ខ្លួន៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        185
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        225
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm