មាស និងភាគហ៊ុនឡើងថ្លៃ ខណៈវិនិយោគិនថ្លឹងថ្លែងការដំឡើងពន្ធថ្មីរបស់លោក Trump

2025/02/11 05:57:42 pm        87

តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុត ប្រាក់ដុល្លារមានភាពរឹងមាំ ហើយភាគហ៊ុនហុងកុងបានឡើងដល់តួលេខដ៏ខ្ពស់រយៈពេល ៤ខែ ក្នុងថ្ងៃអង្គារ (១១ កុម្ភៈ) នេះ ខណៈអ្នកវិនិយោគថ្លឹងថ្លែងលើការផ្លាស់ប្តូរទិសដៅគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជុំវិញការដំឡើងពន្ធថ្មីលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ២៥% ពីប្រទេសទាំងអស់ ហើយទីផ្សារកំពុងរង់ចាំស្តាប់ស្ថានការណ៍ពីប្រធានធនាគារកណ្តាល លោក Jerome Powell ស្តីពីពន្ធគយ និងអតិផរណា។

តម្លៃប្រេងបានឡើងថ្លៃខ្លាំងពេញមួយយប់ ហើយតម្លៃភាគហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានកើនឡើងច្រើនជាង ១២% ក្នុងពេលមួយខែ ខណៈរដ្ឋបាលលោក Donald Trump បានគំរាមកំហែង បន្ទាប់មកបានផ្អាកពន្ធវិញលើទំនិញកាណាដា និងម៉ិកស៊ិក ដែលហាក់ដូចជាបញ្ជាក់ពីការសន្មតរបស់វិនិយោគិន ដែលថាអ្វីគ្រប់យ៉ាងគឺអាចចរចារបាន។

មាសឡើងដល់កម្រិតខ្ពស់បំផុតនៅតម្លៃ ២.៩៣៥ដុល្លារក្នុងមួយអោន។ ប្រាក់ដុល្លារមានស្ថិរភាពនៅតម្លៃ ១៥២,០១យ៉េនជប៉ុន ហើយស្ថិតនៅតម្លៃ ១,០៣ ដុល្លារក្នុងមួយអឺរ៉ូ។ នៅក្នុងការជួញដូររូបិយប័ណ្ណ ប្រាក់យ័នចិនបានធ្លាក់ចុះហួសពីកម្រិត ៧,៣យ័នក្នុងមួយដុល្លារ ហើយត្រូវបានជួញដូរនៅតម្លៃ ៧.០៣៧១យ័ន នៅព្រឹកថ្ងៃអង្គារនេះ។

ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន ដោយពន្ធបន្ថែម ១០% របស់អាមេរិក លើការនាំចូលរបស់ចិន បានចូលជាធរមាននៅដើមខែនេះ ហើយពន្ធសងសឹករបស់ចិន លើថាមពលអាមេរិក និងទំនិញមួយចំនួន ក៏បានចូលជាធរមានកាលពីថ្ងៃចន្ទសប្ដាហ៍នេះដែរ។ មានសញ្ញាតិចតួចណាស់នៃរីកចម្រើនឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែការរំពឹងទុកសម្រាប់វឌ្ឍនភាពនៅតែមានកម្រិតខ្ពស់៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm