ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបស្វែងយល់អំពីវិស័យ​សកម្មភាពមីន​នៅកម្ពុជា

2021/11/15 10:05:31 pm        570

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សា និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង​វាយ​តម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី​ ដែលបានចូលរួមគាំទ្រជួយដល់កម្ពុជា ក្នុងការ​កសាងសមត្ថភាពដល់មន្រ្តីរាជការ ​រួមមាន​ការរៀបចំគោលនយោបាយ ​ការផ្តល់អាហារូបករណ៍ និងការផ្លាស់ប្តូរបទពិសោធន៍ និងជួយដល់វិស័យសកម្មភាពមីនតាមរយៈការធ្វើជា​ប្រធាន​គណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌល​តំបន់អាស៊ាន​សម្រាប់សកម្មភាពមីន (ARMAC) ក្នុងឆ្នាំ២០១៨។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ជូនលោកស្រីឯកអគ្គរដ្ឋទូតថា ថ្មីៗនេះ បន្ទាប់​ពី​ទទួល​ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី ​អាជ្ញាធរមីន បានចាប់ផ្តើម​អនុវត្ត​យន្តការ​ភូមិអស់ការគម្រាមដោយសារមីន ​ហើយបាន​ទទួលជោគជ័យនៅភូមិមួយក្នុងខេត្តកែប ព្រមទាំង​គ្រោង​នឹងអនុវត្តន៍នៅតាមភូមិផ្សេងៗទៀតនៅទូទាំងប្រទេស​ តាមរយៈការចលនាកៀរគរធនធាន​ឧបត្ថម្ភគាំទ្រ​ដល់ការងារបោសសម្អាតមីន​ និងគ្រាប់មិនទាន់ផ្ទុះ ​ពីវិស័យឯកជន និងសប្បុរសជន​នានា ដែលមានបំណងចង់ចូលរួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​បញ្ចប់ការ​គំរាមកំហែង​ដោយសារមីនតាមភូមិ។

ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបង្ហាញពីបំណងចង់ឃើញ​ប្រទេសសឹង្ហបុរី ចូលរួម​ឧបត្ថម្ភគាំទ្រ​ដល់ការអនុវត្តយន្តការភូមិអស់ការគំរាម​ដោយសារមីន ដើម្បីឈានឆ្ពោះ​ទៅ​រកកម្ពុជា​មួយ​ដែលគ្មាន​មីន​ឆ្នាំ២០២៥ និងការចូលរួម​កសាងសមត្ថភាពផ្នែករៀប​ចំ​គោលនយោបាយ និង​អភិបាលកិច្ចដល់មន្ត្រីអាជ្ញាធរមីន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm