ក្រុម​អ្នក​តវ៉ា​ប៉ះទង្គិច​ជាមួយ​នគរបាល ខណៈ​មនុស្ស​រាប់​ពាន់​នាក់​ប្រមូល​ផ្ដុំ​គ្នា​ប្រឆាំង​រដ្ឋប្រហារ​នៅ​ទុយ​នី​ស៊ី

2021/11/15 10:09:04 pm        655

​ទុយ​នី​ស៊ី​៖ ពលរដ្ឋ​ទុយ​នី​ស៊ី​រាប់​ពាន់​នាក់​ ដែល​កំពុង​តវ៉ា​ប្រឆាំង​ការ​ក្ដាប់​អំណាច​របស់​លោក​ប្រធានាធិបតី Kais Saied បាន​ព្យាយាម​ដើរ​ក្បួន​ទៅកាន់​រដ្ឋសភា​ដែល​បាន​ផ្អាក​កាលពី​ថ្ងៃអាទិត្យ ខណៈ​នគរបាល​រាប់​រយ​នាក់​បាន​បិទ​ផ្លូវ​ក្បែរ​តំបន់​នោះ​។ ​សារព័ត៌មាន Reuters បាន​​រាយការណ៍​ថា ក្រុម​អ្នក​តវ៉ា​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​នគរបាល​ ខណៈ​ពួកគេ​ព្យាយាម​រុះរើ​រនាំង​បាំង​ផ្លូវ​ជិត​សភា និង​ទាមទារ​ឲ្យ​លោក Saied ប្រគល់​សភា និង​ការដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ​ធម្មតា​ត្រឡប់មកវិញ។

ក្រុម​បាតុករ​បាន​ស្រែក​ស្រុះ​ៗ​គ្នា​ថា បណ្ដេញ​លោក Kais Saied ចេញ និង​ពាក្យ​ថា ​សេរីភាព សេរីភាព បញ្ចប់​រដ្ឋ​នគរបាល ខណៈ​ពួកគេ​ទាញ​រនាំង​បិទ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​រដ្ឋសភា​នៅ​វិមាន Bardo របស់​រដ្ឋធានី​។ ​មន្ត្រី​មួយ​រូប​មកពី​គណបក្ស​ឆ្វេង​និយម​ទុយ​នី​ស៊ី​បាន​ប្រាប់​សារព័ត៌មាន AFP ថា ក្រុម​អ្នក​តវ៉ា​បាន​បិទ​ផ្លូវ​តូច​-​ធំ​ទាំងអស់ និង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត​ផង​ដែរ។​ បន្ទាប់ពី​បិទ​រដ្ឋ​ លោក Saied បាន​បិទ ស្ថាប័ន​នានា និង​រដ្ឋធម្មនុញ្ញ។ ​លោក​បាន​បិទ​ប្រទេស​ទាំងមូល​។​ កាលពី​ថ្ងៃ​ទី​២៥​ ខែ​កក្កដា លោក Saied បាន​បណ្ដេញ​នាយករដ្ឋមន្ត្រី​របស់​លោក​ចេញពី​តំណែង បិទ​សភា និង​ដណ្ដើម​កាន់កាប់​អំណាច​។ កាលពី​ខែ​កញ្ញា លោក​បាន​ផ្អាក​ដោយ​ផ្នែក​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ២០១៤ របស់​ប្រទេស​ទុយ​នី​ស៊ី និង​ឡើង​កាន់​អំណាច​ដោយ​ខ្លួនឯង​ដោយ​ប្រើ​តែ​ក្រឹត្យ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm