ប្រជាជនប៉ាឡេស្ទីន ចាកចេញពីលំនៅឋាន ខណៈអ៊ីស្រាអែលធ្វើប្រតិបត្តិការយោធានៅទីក្រុង Tulkarm

2025/02/11 07:01:44 pm        117

គ្រួសារប៉ាឡេស្ទីនជាច្រើនគ្រួសារ អាចត្រូវបានគេមើលឃើញកំពុងដឹកសត្វចិញ្ចឹម និងអីវ៉ាន់របស់ពួកគេ ខណៈកំពុងចាកចេញពីជំរំជនភៀសខ្លួន Nur Shams ក្នុងពេលដែលអ៊ីស្រាអែល បន្តប្រតិបត្តិការយោធានៅក្នុងតំបន់នេះ។

កាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងពង្រីកប្រតិបត្តិការប្រឆាំងភេរវកម្ម នៅភាគខាងជើងតំបន់ West Bank ទៅកាន់ជំរំ Nur Shams ជាជំរំជនភៀសខ្លួនប្រវត្តិសាស្ត្រនៅជិតទីក្រុង Tulkarm របស់ប៉ាឡេស្ទីន។

យោធា នគរបាល និងអង្គភាពសេវាស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្មនៅទីក្រុង Jenin កាលពីថ្ងៃទី២១ ខែមករា ដោយក្រុមមន្ត្រីបាននិយាយថាជា «ប្រតិបត្តិការយោធាទ្រង់ទ្រាយធំ និងសំខាន់»។ ប្រតិបត្តិការនេះ បានពង្រីកដល់ទីក្រុង Tulkarm, Al Faraa និងក្រុង Tamun ដោយយោធាបាននិយាយថា ខ្លួនកំពុងកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធ។

អ៊ីស្រាអែល ដោយចាត់ទុកតំបន់ West Bank ជាផ្នែកនៃសង្រ្គាមពហុសមរភូមិប្រឆាំងក្រុមគាំទ្រដោយអ៊ីរ៉ង់ ដែលត្រូវបានបង្កើតឡើងនៅជុំវិញព្រំដែនរបស់ខ្លួន បានបើកប្រតិបត្តិការបន្ទាប់ពីឈានដល់បទឈប់បាញ់នៅក្នុងសង្រ្គាមរបស់ខ្លួននៅតំបន់ហ្កាហ្សាប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។

ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានភៀសខ្លួនចេញពីលំនៅឋាននៅតំបន់ West Bank បន្ទាប់ពីយុទ្ធនាការយោធា និងការបំផ្លិចបំផ្លាញរាលដាល។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm