សាលារៀនបច្ចុប្បន្នកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបន្ថែមសម្រាប់ការបង្រៀនប្រចាំថ្ងៃ

2025/02/11 07:52:46 pm        552

ការបង្រៀននៅតាមសាលារដ្ឋនាពេលបច្ចុប្បន្ន បានចាប់ផ្ដើមកែប្រែ ពីការបង្រៀនលើក្ដារខៀន និង​សៀវភៅទាំងស្រុង ទៅជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថបន្ថែម សម្រាប់ជួ​យ​ដល់​ការ​បង្រៀន​ជា​ប្រចាំ​ថ្ងៃ។ ការទាញយកបច្ចេកវិទ្យាជួយដល់ការបង្រៀននិងរៀននេះ អាចមាន​ភាព​ផ្សេង​គ្នា​ទៅ​តាម​សាលានីមួយៗ និងតាមកម្រិតថ្នាក់ផងដែរ។

សាលារៀន​រដ្ឋនាពេលបច្ចុប្បន្ននេះ មិនថានៅកម្រិតបឋមសិក្សា ឬវិទ្យាល័យនោះទេ គឺកំពុង​ប្រើ​ប្រា​ស់​បច្ចេកវិទ្យាឌីជីថល ជួយដល់ការបង្រៀនប្រចាំថ្ងៃរបស់ខ្លួន។ ជាក់​ស្ដែង​សម្រាប់​បឋម​សិក្សា​អ្នក​ឧកញាមហាភក្ដី ហ៊ុននាងព្រែកកំពឹស បានចាប់ផ្ដើម​ថ្នាក់កំព្យូទ័រ​សម្រាប់​សិស្ស​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ ដែលជាការបន្ថែមលើអ្វីដែលសាលាអនុវត្តកន្លងមក។ នេះជាការលើកឡើងរបស់ លោកគ្រូ ផុន ណាត ជានាយកសាលា។

លោកលើកឡើងថា វាជាភាពចាំបាច់ ដែលត្រូវប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបន្ថែម សម្រាប់ជួយដល់ការបង្រៀននាពេលបច្ចុប្បន្ន។ លោកថាវាជាការដើរស្របទៅតាមសង្គមបច្ចុប្បន្ន ហើយវាជាភាពចាំបាច់ ដែលគ្រូបង្រៀនត្រូវខិតខំ។

សម្រាប់ការបង្រៀននេះដែរ លោកគ្រូ ឈាង រស្មី ជាគ្រូបង្រៀនថ្នាក់ទី ៦ នៅសាលាបឋមសិក្សា អ្នកឧកញាមហាភក្ដី ហ៊ុននាងព្រែកកំពឹស លើកឡើងដែរថា ការអប់រំនាពេលបច្ចុប្បន្នគឺមានការប្រែច្រើន។ លោកថាជាក់ស្ដែងនាពេលនេះ សាលាមានថ្នាក់កំព្យូទ័រដែលមានការដឹកនាំសិស្សអនុវត្តផ្ទាល់។ សម្រាប់រូបលោក ក៏ដូចជាលោកគ្រូ អ្នកគ្រូដទៃ ក៏មានការភ្ជាប់តេលេក្រាមជាមួយអាណាព្យាបាលសិស្ស ដាមដានសកម្មភាព និងដាក់កិច្ចការផ្ទះនានាសម្រាប់សិស្សផងដែរ។

ក្នុងនាមជាគ្រូបង្រៀនដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាជួយដល់ការបង្រៀនប្រចាំថ្ងៃនេះ លោកគ្រូ ឈាង រស្មី ក៏បានកត់សម្គាល់ឃើញពីភាពរីកចម្រើនរបស់សិស្សផងដែរ។

ផ្សាភ្ជាប់នឹងការប្រើប្រាស់បច្ចេកក្នុងវិស័យអប់រំនេះ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ១៧ និងថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ខាងមុខ នឹងមានការរៀបចំសន្និសីទ និងពិព័រណ៦បច្ចេកវិទ្យាអប់រំកម្ពុជាលលើកទី ១ ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល»៕ អត្ថបទ៖គឹមហុក 

  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm