ការប្រឡងឌីប្លូមចាប់ផ្ដើមថ្ងៃនេះ ដោយអនុវត្តតាមវិធានការតឹងរឹង និងវិធានសុខាភិបាល

2021/11/15 11:23:34 pm        1.3 K

ភ្នំពេញ ៖ ការប្រឡងសញ្ញាបត្រឌីប្លូមសម្រាប់សិស្សថ្នាក់ទី៩ បានចាប់ផ្ដើមទូទាំងប្រទេស នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ថ្ងៃចាប់ផ្ដើមដំបូង គឺសង្កេតឃើញសាលារៀន ដាក់ចេញនូវវិធានការតឹងរឹង ដើម្បីធានាគុណភាពនៃការប្រឡង និងមានការដាក់ចេញនូវវិធានការសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ-១៩ផងដែរ។

ថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ជាកាលបរិច្ឆេទប្រឡងសញ្ញាបត្រឌីប្លូម សម្រាប់សិស្សថ្នាក់ទី ៩ទូទាំងប្រទេស។ ការប្រឡងនេះ ក្រសួងអប់រំ នៅតែបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ​និងលទ្ធផលទទួលយកបាន ​ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

ជាក់ស្ដែងសម្រាប់វិទ្យាល័យបាក់ទូក ក្នុងថ្ងៃប្រឡងដំបូងនេះ ​គឺមាន​ការ​អនុវត្ត​ទាំងវិធានការ​សុខា​ភិបាល និងការរឹតត្បឹតមិនអនុញ្ញាតឱ្យ បេក្ខជនប្រឡង ​នាំយកសំណៅឯកសារ កាតាប ​ទូរស័ព្ទ​ដៃ រឺគ្រឿងអេឡិចត្រូនិក​ ចូលបន្ទប់ប្រឡងនោះទេ។ របស់ដែលបេក្ខជនអាចយកចូលបន្ទប់ប្រឡង គឺមាន​តែប៊ិច បន្ទាត់ ក្រដាសសៀវភៅ និងទឹកអាល់កុលប៉ុណ្ណោះ។

ចំពោះការចូលមកទីធ្លាសាលា បេក្ខជនទាំងអស់គឺត្រូវតែពាក់ម៉ាសការពារ ​វាស់កម្ដៅ លាងដៃ​នឹងទឹកអាល់កុល ដោយ​មានក្រុមការងារយុវជន ​របស់សាលាប្រចាំការនៅច្រកចូល ជួយ​ណែនាំ​និងត្រួតពិនិត្យ។ ខណៈពេល​ម៉ោង​ប្រឡង​វិញ ​ក្រុមការងារយុវជនរបស់សាលា ក៏បានដើរ​ត្រួត​ពិនិត្យនៅតាមបន្ទប់ប្រឡងនីមួយៗ ​ដើម្បី​ធានា​សណ្ដាប់​ធ្នាប់ និងទប់ស្កាត់ភាពមិន​ប្រក្រតី​ណាមួយ​កើតឡើងផងដែរ។

សម្រាប់បេក្ខជនប្រឡង ពួកគាត់ក៏ពេញចិត្ត ​ចំពោះការរៀបចំរបស់សាលាផងដែរ។ ពួកគាត់ជឿជាក់​ថា​ ពួកគាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បីអាចប្រឡងជាប់ ព្រោះពួកគាត់​បានខិតខំសិក្សា​ជាច្រើន​សម្រាប់ការប្រឡងមួយនេះ។

ការប្រឡងថ្នាក់ទី៩នេះ ក្រសួងអប់រំប្រគល់សិទ្ធិអំណាច ​និងការទទួលខុសត្រូវទាំងស្រុង ជូន​គ្រឹះ​ស្ថានមធ្យម​សិក្សា​នីមួយៗ​រៀបចំការប្រឡង ចាប់តាំងពីការរៀបចំប្រធាន​វិញ្ញាសារ ដំណើរការ​សំណេរ កំណែ ស្រង់ បូកពិន្ទុ និង​ប្រកាស​លទ្ធផល​នៅតាមគ្រឹះស្ថានសិក្សានីមួយៗ។ ចំពោះមុខវិជ្ជាដែលត្រូវប្រឡងមានដូចជា ​តែងសេចក្ដី ការ​សរសេរ​តាមអាន​ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដី និងបរិស្ថានវិទ្យា។

អ្នកនាំពាក្យក្រសួងអប់រំ ​ក៏ធ្លាប់បានបញ្ជាក់ដែរថា ​ទិន្នន័យបឋមសម្រាប់ការប្រឡងឌីប្លូម គឺមានបេក្ខជនសរុប ៖ ១៦២ ៥៨៩ នាក់ (នារី ៨៧ ៨៧១នាក់) មណ្ឌលប្រឡងចំនួន​ ១៧២២ និងមាន​បន្ទប់ប្រឡងចំនួន​ ៧៣២៧បន្ទប់៕

អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm