តើ​បេក្ខជនរូបណានឹង​ក្លាយជាម្ចាស់ជ័យលាភីកម្មវិធីប្រកួត Frenzy Freestyle ជា​លើក​ដំបូងនៅកម្ពុជា?

2025/02/11 09:18:09 pm        142

ការប្រកួតហ្វ្រីស្តាយល៍ដំបូងបង្អស់របស់កម្ពុជា Frenzy Freestyle បានឈានដល់ដំណាក់កាលដ៏ជក់ចិត្ត គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ តាមរយៈក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កម្មវិធីប្រកួត ហ្រ្វេនហ្ស៊ី ហ្វ្រីស្តាយល៍ - Frenzy Freestyle បាននឹងកំពុងបង្ហាញ ដោយបំផុសយុវជន ក៏ដូចជាប្រជាជនកម្ពុជាឱ្យស្វែងយល់ពី​កីឡាបាល់ទាត់ ហ្រ្វីស្តាយល៍ រួមទាំងបង្ហាញដល់អន្តរជាតិពីកម្មវិធីប្រកួតលើកទី១នៅកម្ពុជាផងដែរ។

បន្ទាប់​ពី​ការ​ប្រកួតគ្នា​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ បេក្ខជន​ដ៏មានទេពកោសល្យទាំង ៤រូប​បានឈានជើងចូលទៅកាន់វគ្គកាត់សេចក្តីចុងក្រោយដែលកាន់តែជក់ចិត្តបន្ថែមទៀត។ ការប្រកួតប្រជែងគ្នា សម្រាប់អ្នកចូលចិត្តវិស័យកីឡាបាល់ទាត់ហ្វ្រីស្តាយល៍ បានទាក់ទាញទស្សនិកជនជាច្រើន តាមរយៈការបង្ហាញពីក្បាច់ប្លែកៗ លាយឡំជាមួយសិល្បៈ និងភាពច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់បេក្ខជននីមួយៗ ។ ឥឡូវនេះនៅសល់តែគូប្រជែង​តែ ២គូប៉ុណ្ណោះ ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រជែងក្លាយជាម្ចាស់ជ័យលាភីកម្មវិធី Frenzy Freestyle ដែលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ការប្រកួតបែបការសម្តែងតាមបទចម្រៀង - Routine)

-      បេក្ខជន លន់ ឆៃយ៉ា ប្រកួតជាមួយ បេក្ខជន នួន វណ្ណា

-      បេក្ខជន ស៊ុំ សាន ប្រកួតជាមួយ បេក្ខជន ផ្លម ធិញហួយ

អ្នកដែលឈ្នះក្នុងវគ្គនេះនឹងមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជ័យលាភី មិនត្រឹមតែប៉ុណ្ណោះអ្នកដែលចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏នឹងមានប្រកួតសម្រាប់ចំណាត់ថ្នាក់លេខ៣ផងដែរ។

នេះ​មិន​មែន​គ្រាន់​តែ​ជា​ការ​ប្រកួត​ប្រជែង​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ការ​ជំរុញ​ភាព​លេចធ្លោ​របស់​វិស័យ​កីឡា​បាល់ទាត់ហ្រ្វីស្តាយល៍របស់​ប្រទេស​កម្ពុជាឱ្យកាន់តែឈានទៅមុខមួយកម្រិតទៀត។

គួររំលឹកផងដែរថា កម្មវិធីប្រកួត ហ្វ្រេនហ្ស៊ី ហ្រ្វីស្តាយល៍ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅ ស្ថានីយ៍ទូរទស្សន៍បាយ័ន បឹងស្នោរ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ហើយក៏មានការផ្សាយផ្ទាល់ ​នៅលើ​ហ្វេសប៊ុកផេចផ្លូវការរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង។ រង់ចាំតាមដានទស្សនាទាំងអស់គ្នា៕

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm