លីបង់ចាប់ផ្តើមសករាជថ្មី ជាមួយប្រធានាធិបតីថ្មី និងរដ្ឋាភិបាលថ្មី

2025/02/11 10:56:31 pm        36

រដ្ឋាភិបាលថ្មីរបស់ប្រទេសលីបង់ ទទួលបានសុទិដ្ឋិនិយមយ៉ាងខ្លាំងពីប្រជាជនរបស់ខ្លួន ដែលបានស៊ូទ្រាំនឹងភាពជាប់គាំងផ្នែកនយោបាយ វិបត្តិសេដ្ឋកិច្ច និងនាពេលថ្មីៗនេះ ជម្លោះដ៏បំផ្លិចបំផ្លាញរវាងអ៊ីស្រា   អែល និងកងជីវពលលីបង់ហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។

នៅពេលដែលផ្លូវនានានៃទីក្រុងបេរូត( Beirut) មានការជជែកដេញដោលគ្នា ប្រជាពលរដ្ឋ បានបង្ហាញពីក្តីសង្ឃឹម និងការមន្ទិលសង្ស័យជាច្រើន អំពីការដឹកនាំរបស់នាយករដ្ឋមន្ត្រី Nawaf Salam និងឱកាសដែលលោក អាចទាញប្រទេសលីបង់ ចេញផុតពីវិបត្តិដ៏ច្រើន និងសម្រេចបាននូវស្ថិរភាព។ 

ការបង្ហាញជាទូទៅរបស់ជនជាតិលីបង់ ដែលបាននិយាយទៅកាន់សារព័ត៌មានArab News គឺ«យើងមានសុទិដ្ឋិនិយមដោយការថ្លឹងថ្លែង»។ ខណៈពេលដែលមនុស្សជាច្រើន នៅតែមានការប្រុងប្រយ័ត្ន បន្ទាប់ពីរាប់ទសវត្សរ៍នៃអំពើពុករលួយ និងការគ្រប់គ្រងមិនត្រឹមត្រូវ អ្នកខ្លះមើលឃើញថា ការតែងតាំងលោក Salam ដែលជាអតីតចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ និងគណៈរដ្ឋមន្ត្រីថ្មីរបស់លោក គឺ ជាចំណុចរបត់ដ៏មានសក្តានុពលមួយ។

ការចាប់ផ្តើមនៃឆ្នាំ ២០២៥ បានឈានចូលដល់ដំណាក់កាលផ្លាស់ប្តូរសម្រាប់ប្រទេសលីបង់ ខណៈដែលប្រទេសនេះ បានរួចផុតចេញពីការប្រហារជាច្រើនខែរបស់អ៊ីស្រាអែល។ បន្ទាប់ពីរយៈពេលជិតបីឆ្នាំ ដោយគ្មានប្រធានាធិបតី លីបង់ឥឡូវនេះ មានប្រមុខរដ្ឋថ្មី រួមជាមួយនឹងរដ្ឋាភិបាលមួយ ដែលមានភារកិច្ច ដឹកនាំប្រទេសនេះ ឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុត។

ទោះយ៉ាងណាក៏ដោយ ស្រមោលនៃវិបត្តិអតីតកាល នៅតែធំ។ ប្រទេសលីបង់ នៅតែជាប់គាំងយ៉ាងខ្លាំងនៅក្នុងភាពចលាចលនយោបាយ និងសេដ្ឋកិច្ច។ ប្រាក់ផោនលីបង់ បានបាត់បង់ច្រើនជាង ៩០ភាគរយនៃតម្លៃរបស់វា ចាប់តាំងពីឆ្នាំ ២០១៩ ដោយធ្វើឲ្យប្រជាជនភាគច្រើន ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm