ពលរដ្ឋខេត្តស្វាយរៀងសម្ដែងសុទិដ្ឋិនិយមចំពោះរដ្ឋបាលខេត្តដែលបានស្ថាបនាផ្លូវតាមខ្សែបន្ទាត់ព្រំដែន

2025/02/11 10:57:11 pm        126

ស្វាយរៀង ៖ ផ្លូវបេតុងឆ្អឹកដែក១ខ្សែប្រវែងជាង១០គីឡូម៉ែត្រ ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែនត្រង់បង្គោលព្រំដែនលេខ១៧១ ឆ្ពោះទៅបង្គោលព្រំដែនលេខ១៧៥ លាតសន្ធឹងក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ប្រវែងជាង៥គីឡូម៉ែត្រ ឆ្លងកាត់ទៅសង្កាត់បាទី ប្រវែងជាង៧គីឡូម៉ែត្រ ប្រើប្រាស់ថវិការបស់សប្បុរសជន តាមរយះឯកឧត្តម​ ប៉េង ពោធិសា អភិបាលខេត្ត ត្រូវបានចាប់ផ្តើមចាក់បេតុងជាបណ្តើរ និងឈានទៅដាក់អោយពលរដ្ឋ ប្រើប្រាស់នៅពេលឆាប់ៗខាងមុខនេះហើយ ។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រាប់ទូរទស្សន៏ BTV អោយដឹងថា ផ្លូវបេតុងដែលក្រុមការងារស្ថាបនានេះ មានប្រវែង១១គីឡូម៉ែត្រ ស្ថិតនៅលើគ្រឹះផ្លូវខ្សែក្រវ៉ាត់ព្រំដែនលេខ១៧១.និងបង្គោលព្រំដែនលេខ១៧៥ ក្នុងសង្កាត់ចំនួន២របស់ក្រុង រួមមានសង្កាត់បាវិត និងសង្កាត់បាទី ។ លោកបានបញ្ជាក់បន្ថែមថាផ្លូវនេះក្រោយពីស្ថាបនារួច អាចផ្តល់អោយ កម្មករ និងពលរដ្ឋ​ សង្កាត់បាទី ក្រុងបាវិត និងពលរដ្ឋនៅក្នុងឃុំមួយចំនួនរបស់ស្រុកចន្ទ្រា ធើ្វដំណើរ ដឹកជញ្ជូនទំនិញចេញចូលបានមួយភាគធំឆ្ពោះមកក្រុងបាវិត និងតំបន់ផ្សេងៗទៀត បានលឿនហើយរួមចំណែកកាត់បន្ថយសោហ៊ុនចំណាយលើការធ្វើដំណើរនិងដឹកជញ្ជូន ពិសេសបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងកិច្ចការការពារព្រំដែនផងដែរ ។

 តំណាងពលរដ្ឋសង្កាត់បាទីក្រុងបាវិត ខេត្តស្វាយរៀងក្នុងពេលចូលរួមពិនិត្យការងារស្ថាបនាផ្លូវ បានមានចំណាប់អារមណ្មសំដែងនូវសុទិដ្ឋិនិយម ចំពោះរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រី ដែលសម្តេចបានគិតគូរ និងណែនាំដល់រដ្ឋបាលខេត្ត ស្រុក ក្រុង ធ្វើការគៀងគរប្រមូលមូលនិធិ  សម្រាប់ស្ថាបនាផ្លូវដាក់ឲ្យពួកគាត់ប្រើប្រាស់ ខណៈដែលនៅតំបន់នេះជាប់ខ្សែក្រវ៉ាត់ព្រំដែនពុំដែលមានផ្លូវល្អសម្រាប់ប្រើប្រាស់ ក្នុងការធ្វើដំណើរក៏ដូចជាការដឹកកសិផលពីតំបន់មួយទៅតំបន់មួយនោះទេ។សំឡេង.....

សូមបញ្ជាក់បាវិតជាក្រុងដែលរាជរដ្ឋាភិបាលបង្កើតឡើងថ្មី កាត់ចេញពីស្រុកចន្ទ្រាចំនួន៤ឃុំ ​និងស្រុកស្វាយទាបចំនួន១ឃុំ ក្រុងបាវិតស្ថិតនៅខាងកើតខេត្តស្វាយរៀង ដែលមានខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម រាល់ហេដ្ឋារចនាសម្ពន្ទ័រូបវន្ត័ ពិសេសផ្លូវថ្នល់ត្រូវបានរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលបានចាត់ទុកជាវិសយ័អាទិភាព ខណៈដែលក្រុងទាំងមូលមានកំណើនរោងចក្រសហគ្រាសនិងកម្មករមានការមមាញឹកក្នុងការធ្វើដំណើរនិងដឹកជញ្ជូន​ ។ ដោយ ៖ ភា សារិទ្ធ



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        167
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm