ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា អ៊ុយក្រែន «អាចជារុស្ស៊ី នៅថ្ងៃណាមួយ» ដោយមិនបានច្រានចោលនូវលទ្ធភាពដែលថា លោកនឹងចង់យកប្រាក់ ដែលរដ្ឋាភិបាលអាមេរិកបានវិនិយោគនៅអ៊ុយក្រែន ត្រឡប់មកវិញ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានFox News ថា៖«ពួកគេមានដីមានតម្លៃយ៉ាងសម្បើម ដែលសម្បូរដោយធនធានរ៉ែ ដូចជាប្រេង និងឧស្ម័នជាដើម។ ខ្ញុំចង់ឲ្យលុយរបស់យើងត្រូវធានា ព្រោះយើងចំណាយរាប់រយពាន់លានដុល្លារ។ពួកគេអាចនឹងធ្វើកិច្ចព្រមព្រៀងមួយ ប៉ុន្តែពួកគេអាចនឹងមិនធ្វើកិច្ចព្រមព្រៀងទេ។ ពួកគេអាចជាជនជាតិរុស្ស៊ី នៅថ្ងៃណាមួយ ឬពួកគេប្រហែលជាមិនមែនជាជនជាតិរុស្សី នៅថ្ងៃណាមួយ ប៉ុន្តែយើងនឹងមានប្រាក់ទាំងអស់នេះ នៅទីនោះ ហើយខ្ញុំនិយាយថា ខ្ញុំចង់បានលុយទាំងនោះមកវិញ គឺមានតម្លៃរាប់ពាន់លាននៃទឹកដីដែលសម្បូរដោយធនធានរ៉ែនេះ ហើយពួកគេបានយល់ព្រមជាចាំបាច់ ដើម្បីធ្វើបែបនេះ ដូច្នេះយ៉ាងហោចណាស់ យើងក៏មិនមានអារម្មណ៍ថា នេះគឺជារឿងឆោតល្ងង់នោះដែរ »។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបន្ថែមថា លោកបានព្រមានទីក្រងគីវថា សហរដ្ឋអាមេរិក «មិនអាចបន្តចំណាយប្រាក់នេះ ដូចអ្វីដែលខ្លួនបានធ្វើពីមុនមកនោះទេ។